• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ASEAN មានសំលេងនិយាយរួមចំពោះបញ្ហាសមុទ្រខាងកើត

ទោះបី​​សន្និសិទពិសេសរបស់​​បណ្តារដ្ឋមន្ត្រីក្រសួងការបរទេសASEAN - ចិន​​ប្រព្រឹត្តទៅនៅខេត្តYunnan (ប្រទេសចិន) មិន​បានចេញសេចក្តីប្រកាសរួមដូចជាក្តីសង្ឃឹមទេ ប៉ុន្តែ​​រដ្ឋមន្ត្រី​​នៃបណ្តាប្រទេសក្នុង ASEAN បានចេញសេចក្តីប្រកាសសារព័ត៌មានមួយ ដើម្បីសម្តែងការ​ព្រួយបារម្ភយ៉ាងជ្រាលជ្រៅនូវការវិវឌ្ឍន៍​​នៅសមុទ្រខាងកើត នាពេលថ្មីៗនេះ។ សេចក្តីប្រកាសនេះ​​បង្ហាញការឯកភាពរួមរបស់បណ្តាប្រទេសចំពោះស្ថានភាពនៅសមុទ្រខាងកើតនាសព្វថ្ងៃនេះជាសារថ្មីម្តងទៀត។


សន្និសីទពិសេសរដ្ឋមន្ត្រីការបរទេស ASEAN – ចិនបានប្រព្រឹត្តទៅនាថ្ងៃ១៤ខែមិថុនាឆ្នាំ២០១៦នៅខេត្ត Yunnan (ប្រទេសចិន)។ក្នុងរូបថត៖ទិដ្ឋភាពរួមនៃសន្និសីទនេះ។រូបថត៖ហាយអៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញថតរូបជាមួយបណ្តាប្រធានnSគណៈប្រតិភូនិងលោកអគ្គលេខា ASEAN ឡេលឿងមិញនៅសន្និសីទ។  រូបថត៖ហាយអៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ផាមប៊ិញមិញ ជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីការបរទេសចិន Wang Yiក្រៅសន្និសីទនេះ។ រូបថត៖ហាយអៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សន្និសីទ​ពិសេសរដ្ឋមន្ត្រី​ការបរទេសASEAN - ចិន​បានរៀបចំ​នៅ​ខេត្ត​ Yunnan (ចិន) នាថ្ងៃ១៤​ ខែ​មិថុនា​នេះ​​បាន​រៀបចំ​​ដោយ​សំណើ​របស់​បណ្តាប្រទេស ASEAN ដែល​ចង់​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​អំពី​ស្ថានភាព​​​នៅសមុទ្រ​ខាង​កើត​នា​ពេល​ថ្មីៗនេះ។

ក្នុង​សន្និសីទភាគីទាំងពីរ​បាន​ផ្លាស់ប្តូរ​យ៉ាង​ស្មោះត្រង់​អំពី​ស្ថានភាព​និង​វិធាន​ការ​ដោះ​ស្រាយ​។​បណ្តា​ប្រទេស​ASEAN​​ បាន​បង្ហាញការ​ព្រួយបារម្ភ​នូវ​ការ​វិវឌ្ឍន៍យ៉ាង​ស្មុគស្មាញនា​ពេល​ថ្មីៗនេះស្ថានភាព​​កាន់តែតាន​តឹង​ ហើយ​​​ក្តី​ជឿ​ជាក់​កាន់តែ​ចុះ​បន្ថយថែមទៀតបើសិន​មិន​ដោះស្រាយ​យ៉ាង​សម​ហេតុ​សមផលអាច​បង្ក​គ្រោះ​ថ្នាក់​ ជៈ​​ឥទ្ធពល​ដល់​​សន្តិភាព​ ស្ថេរភាព​និង​សន្តិសុខ​ក្នុងតំបន់។

បញ្ចប់​សន្និសីទ​ ទោះ​បី​ភាគីទាំងពីរមិន​អាច​ចេញ​​សេចក្តីប្រកាសរួម​ដូចជាការ​​រំពឹង​ក៏​ដោយ ប៉ុន្តែ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ ASEAN បាន​ចេញ​​សេចក្តី​ប្រកាសសារព័ត៌មាន​ ដែល​មាន​ពាក្យ​​ដ៏​ស្មោះ​ត្រង់និង​​ការទទួល​ខុសត្រូវ​ដោយ​ពោរពេញបាន​រួម​ចំណែក​​ក្នុង​ការ​យល់​ដឹង​​នូវ​បណ្តា​បញ្ហា​សំខាន់ដែលភាគីទាំងពីរ​បាន​ពិភាក្សា​ក្នុង​សន្និសីទ​នេះ ​ក៏​ដូចជា​ការយកចិត្ត​ទុកដាក់​ពិសេស​របស់ ASEAN អំពី​ស្ថានភាព​នៅ​សមុទ្រ​ខាង​កើត​នា​សព្វ​ថ្ងៃនេះ។​

​ក្នុង​ចំណែក​ចាប់​ផ្តើម​នៃ​សេចក្តី​សារព័ត៌មាន​ រដ្ឋមន្ត្រី​​ការបរទេសនៃ​បណ្តា​ប្រទេស ASEAN បាន​​​ស្មោះ​ត្រង់​លើក​ឡើង​ថា៖ “​យើង​ខ្ញុំ​​មាន​បំណង​ប្រាថ្នា​​នឹង​សហការ​ជាមួយ​ចិន ដើម្បីលើក​កិច្ច​សហប្រតិបត្តិការ​​ទ្វេ​ភាគី​ឡើង​ដល់​កំរិត​​​ថ្មី។ ប៉ុន្តែ​យើង​ខ្ញុំ​មិន​អាច​​បោះ​ចោល​អ្វីៗ ដែល​កើត​ឡើង​នៅ​សមុទ្រ​ខាង​កើតទេ ពីព្រោះ​នោះ​គឺជា​បញ្ហាសំខាន់​ក្នុង​ទំនាក់​ទំនង​រវាង​ ASEAN ជាមួយ​ចិន។ នោះក៏​គឺជា​​គោល​ដៅ​​នូវ​ការ​រៀបចំ​​សន្និសីទ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស ASEAN-ចិន​នា​សព្វ​ថ្ងៃនេះផងដែរ"។


នគរបាលការពារសមុទ្រវៀតណាមនិង នគរបាលការពារសមុទ្រចិនក្នុងការយាមល្បាតរួមដើម្បីត្រួតពិនិត្យការនេសាទនៅឈុងសមុទ្រខាងជើង។រូបថត៖ទួនអាញ់/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កម្លាំងនគរបាលការពារសមុទ្រវៀតណាមនិងនគរបាលការពារសមុទ្រចិនត្រួតពិនិត្យលិខិតអនុញ្ញាតិការនេសាទរបស់ប្រជានេសាទចិនក្នុងការសហការយាមល្បាតរួមក្នុងឈុងសមទ្រខាងជើង។រូបថត៖ទួនអាញ់/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ខ្លឹម​សារនៃ​សេចក្តី​ប្រកាសនេះ​ក៏​បានលើកឡើងយ៉ាង​ច្បាស់​លាស់ថា៖“អំពីបញ្ហា​សមុទ្រ​ខាង​កើត យើង​ខ្ញុំ​​បាន​ពិភាក្សា​យ៉ាង​ស្មោះ​ត្រង់​ជាមួយ​លោករដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi នូវ​ការ​​វិវឌ្ឍន៍​​​នៅ​ដីគោក​។ យើង​ខ្ញុំ​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​វិវឌ្ឍន៍​ក្នុង​រយៈពេល​ថ្មីៗនេះ ដែល​​ចុះ​បន្ថយ​ក្តី​ជឿ​ជាក់ បង្កើន​ភាព​តាន​តឹងនិងជៈឥទ្ធពល​ដល់​សន្តិភាព​ សន្តិសុខនិង​ស្ថេរភាព​នៅ​សមុទ្រ​ខាង​កើត។

តាមនោះ​ រដ្ឋមន្ត្រី​ការបរទេស​ ASEAN បាន​សង្កត់​ធ្ងន់​តួនាទី​សំខាន់ៗក្នុង​ការ​រក្សា​សន្តិភាព​ស្ថេរភាព​ សន្តិសុខ សុវត្ថិភាព សេរីភាព​នៅ​ផ្លូវសមុទ្រ​ និង​អាកាសចរណ៍ ហើយចាត់ទុក​នេះ​គឺជា​ផលប្រយោជន៍​និង​ការទទួល​ខុស​ត្រូវ​រួម​របស់​បណ្តា​ប្រទេស ជា​ដំបូង​បង្អស់គឺ ASEAN និង​ចិន សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​នូវ​ការ​វិវឌ្ឍន៍​យ៉ាង​ស្មុគ​ស្មាញ​និង​ការ​វិវឌ្ឍន៍​នៅ​សមុទ្រ​ខាង​កើត ជាពិសេស​គឺ​ការ​បើក​ទូលាយ ជួសជុល​ និង​កសាង​​តាម​ទ្រង់​ទ្រាយ​ធំនៅ​បណ្តា​វាល​ថ្ម បង្កើន​សកម្មភាព​ប្រើ​ប្រាស់​កម្លាំង​កងទ័ព ​នៅលើ​បណ្តាកោះ​​ ដែលបង្កើត​ដោយមនុស្ស ​បណ្តា​សកម្មភាព​បញ្ជាក់​អធិបតេយ្យភាព​មិន​គោរព​ច្បាប់​អន្តរជាតិ។

“យើង​ខ្ញុំ​សង្កត់​ធ្ងន់​តួនាទី​​សំខាន់​​ក្នុង​ការ​មិន​ប្រើ​ប្រាស់​​កម្លាំង​កង​ប្រដាប់អាវុធនិង​អំណត់​ក្នុង​ការ​អនុវត្តន៍​បណ្តា​សកម្មភាពគិតទាំង​ការ​​បើក​ទូលាយ​ ដែល​អាច​​បង្កើន​ភាព​តាន​តឹង​នៅ​សមុទ្រ​​ខាង​កើត”​ បាន​សង្កត់​ធ្ងន់​​ក្នុង​សេចក្តី​ប្រកាស​។


ទិដ្ឋភាពលំអិតបណ្តាសំណង់ដែលកសាងខុសច្បាប់របស់ចិនលើកោះហ្គាម៉ា (Gac Ma) ស្ថិតក្នុងប្រជុំកោះទ្រឿងសា (Truong Sa)របស់ប្រទេសវៀតណាម។រូបថត៖ម៉ាយថាញ់ហាយ


រូបភាពផ្លូវរត់យន្តហោះនិងហេដ្ឋារចនាសម្ព័ន្ធដែលបានកសាងខុសច្បាប់របស់ចិនលើកោះជឹថឹបស្ថិតក្នុងប្រជុំកោះទ្រឿងសារបស់ប្រទេសវៀតណាម។ រូបថត៖ Reuters


ចំពោះមុខ​​ស្ថាន​ភាព​ស្មុគ​ស្មាញ​នេះ​ បណ្តា​រដ្ឋមន្ត្រី​ការបរទេស​បាន​ស្នើ ASEAN និង​ចិន​បាន​សម្តែងការ​បេ្តជ្ញាចិត្ត​នយោបាយ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត ដើម្បី​ធានា​សន្តិភាព​និង​សន្តិសុខ​នៅ​សមុទ្រ​ខាង​កើត គោរព​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ជាពិសេស​គឺ​ការគោរព​​​ការអនុវត្តន៍ច្បាប់​និង​ការទូតសំដៅដោះស្រាយ​ជម្លោះ​​ដោយ​សន្តិវិធី​ សមស្រប​នឹង​ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​នូវ​ច្បាប់សមុទ្រ ​(UNCLOS) ១៩៨២ មិន​ប្រើ​ប្រាស់​​​កង​កម្លាំងប្រដាប់អាវុធ​ឬ​គំរាម​កំហែងប្រើ​ប្រាស់​កង​កម្លាំង​ អំណត់​​ខ្លូន​មិន​អនុវត្តន៍​បណ្តា​សកម្មភាព​ ដែល​ធ្វើ​​ស្ថាន​ភាព​​កាន់តែ​ស្មុគ​ស្មាញ ជាពិសេស​គឺ​​ការ​ប្រើប្រាស់​កម្លាំង​កងទ័ព។

រដ្ឋមន្ត្រីនៃ​បណ្តា​ប្រទេស​ ASEAN ក៏​បាន​ស្នើ ASEAN និង​ចិនជំរុញ​​យ៉ាង​ខ្លាំង​ការ​អនុវត្តន៍​បណ្តា​​វិធានការ​ ដើម្បីកសាង​ក្តី​ជឿ​ជាក់​និង​ការទូត​ទប់ទល់ ជាពិសេស​គឺ​ការអនុវត្តន៍​យ៉ាង​ប្រសិទ្ធភាព​​សេចក្តី​ប្រកាស​អំពី​ការ​ប្រព្រឹត្ត​របស់​ភាគី​នានានៅ​សមុទ្រ​ខាង​កើត (DOC) ​និង​​កសាង​​ក្រម​សិលធម៌មួយ​របស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (COC) ឲ្យ​បាន​ឆាប់​រហ័ស។

ក្នុង​ឱកាសនេះភាគី​ទាំងពីរ​បានអបអរសាទរ​​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ឧត្តមមន្ត្រី​ ASEAN - ចិន​លើកទី​ ១២ ស្តីពី​ការ​អនុវត្តន៍ DOC ​បាន​ប្រព្រឹត្តនា​ថ្ងៃ៩ ខែ​មិថុនា នៅ​ហាឡុង (Ha Long) ខេត្ត​ក្វាង​និញ (Quang Ninh) (វៀតណាម) បានបញ្ជាក់​​ការ​សន្យានូវ​ការអនុវត្តន៍​យ៉ាង​ពោរ​ពេញ​និង​ប្រសិទ្ធិភាព DOC និង​​ឆាប់​រហ័ស​​កសាង COC ដើម្បី​បង្កើន​ចំណេះ​ដឹង ទំនុកទុក​ចិត្ត​និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​រួម​​ក្នុង​ស្ថានភាព​ជាក់ស្តែង គ្រប់គ្រង​ជម្លោះ​និង​ទប់​ស្កាត់​​ជម្លោះ រួម​ចំណែក​ក្នុង​ការ​រក្សា​សន្តិភាព ស្ថេរភាព​និង​សន្តិសុខ​នៅ​សមុទ្រ​ខាង​កើត ជាពិសេស​គឺ​បង្កើន​ការ​ផ្លាស់ប្តូរ​ ដើម្បី​​ទទួល​ការ​វិវឌ្ឍន៍​យ៉ាង​ជាក់ស្តែង​ក្នុង​ការអនុវត្តន៍​ DOC និង​កសាង COC។

ក្នុងឱកាសនេះរដ្ឋមន្ត្រី​នៃបណ្តា​ប្រទេស ASEAN ក៏​ឯកភាព​ចំពោះ​ការសម្រេច​សេក្តី​ព្រាង​ប្រកាស​ស្តីពី​ការ​សន្យា​អនុវត្តន៍​ក្រម​សីលធម៌មួយ​ស្តីពី​​ការ​ជៀសវាង​​យ៉ាង​ចៃដន្យ​លើ​សមុទ្រ​ដើម្បី​​ជម្រាប​ជូន​​​​ក្នុងសន្និសីទ​កំពូល​​​រំលឹក​ខួប​អនុស្សាវរីយ៍ ២៥ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនង​ ASEAN - ចិន​នៅ​ឡាវ ​នា​ខែ​កញ្ញា​​ ឆ្នាំ២០១៦​។ ​សន្និសីទនោះ​នឹង​អនុម័ត​​ក៏​ដូច​ជា​ដាក់​ឲ្យ​ដំណើរ​ការ​​ខ្សែទូរស័ព្ទទំនាក់ទំនង​បន្ទាន់​រវាង​​បណ្តាមន្ត្រី​ការបរទេស​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ដែល​កើត​ឡើង​នៅ​សមុទ្រ​ខាង​កើត។

យើង​អាច​និយាយ​ថា បណ្តា​ប្រទេស ASEAN បាន​ឯកភាព​​ខ្ពស់​ចំពោះ​ខ្លឹម​សារ​​​សេចក្តី​ប្រកាស​សារព័ត៌មាន​​របស់​​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ ASEAN ​ដែល​លើកឡើង​​ក្នុងសន្និសីទនេះ​ បញ្ចេញ​​​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​បណ្តា​ប្រទេស​ ASEAN​ ក្នុង​ការ​​សម្តែង​គោលជំហររួម​នូវ​បញ្ហា​សមុទ្រ​ខាង​កើត។ប្រការនេះ​មាន​អត្ថន័យ​សំខាន់ៗ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើក​កម្ពស់​ការ​ឯកភាព​​ក៏ដូច​ជាតួនាទី​ស្នូល​របស់ ASEAN​ ចំពោះ​បណ្តា​បញ្ហា ដែលទាក់ទិន​នឹង​សន្តិភាពសន្តិសុខ​ក្នុង​តំបន់​និងលើ​ពិភពលោក./.

 

ទីភ្នាក់ងារសារព័ត៌មាន/កាសែតរូបភាព​វៀតណាម
 

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top