15/01/2017 09:06 GMT+7 Email Print Like 0

ASEAN មួយឆ្នាំកន្លងមក

មួយឆ្នាំមុន សហគមន៍​បណ្តា​ប្រទេស​ស្ថិតនៅ​តំបន់អាស៊ីអាគ្នេយ៍ ​(ASEAN) ​ត្រូវបាន​បង្កើត​ជា​ផ្លូវ​ការ។ នេះ​គឺ​ជា​ការ​បោះជំហាន​សំខាន់ៗ មួយ ក្នុង​ដំណើរការអភិវឌ្ឍន៍​របស់​សហគមន៍។ ឆ្នាំ២០១៦ដែលគឺ​ឆ្នាំដំបូង​អនុវត្តន៍​ចក្ខុវិស័យ២០២៥ ជាបឋម ASEAN បាន​ទទួល​លទ្ធផល​ដ៏​ល្អបង្គួរ ទន្ទឹម​នឹង​នេះ​នៅតែ​មាន​ឧបសគ្គនិង​ការសាកល្បងជា​ច្រើន​នៅខាង​មុខនេះ។មួយឆ្នាំមុន សហគមន៍​បណ្តា​ប្រទេស​ស្ថិតនៅ​តំបន់អាស៊ីអាគ្នេយ៍ ​(ASEAN) ​ត្រូវបាន​បង្កើត​ជា​ផ្លូវ​ការ។ នេះ​គឺ​ជា​ការ​បោះជំហាន​សំខាន់ៗ មួយ ក្នុង​ដំណើរការអភិវឌ្ឍន៍​របស់​សហគមន៍។ ឆ្នាំ​២០១៦​ដែល​គឺ​ឆ្នាំដំបូង​អនុវត្តន៍​ចក្ខុវិស័យ២០២៥ ជាបឋម ASEAN បាន​ទទួល​លទ្ធផល​ដ៏​ល្អបង្គួរ ទន្ទឹម​នឹង​នេះ​នៅតែ​មាន​ឧបសគ្គនិង​ការសាកល្បងជា​ច្រើន​នៅខាង​មុខនេះ។

បណ្តា​លទ្ធផល​ទើបទទួលបានជាបឋម

​វាយតំលៃ​នូវ​លទ្ធផល​​ ក្រោយមួយ​ឆ្នាំបង្កើត​សហគមន៍ លោកឯកអគ្គរដ្ឋទូត​-ប្រធាន​គណៈ​ប្រតិភូវៀតណាម​ប្រចាំនៅ ASEAN  ង្វៀន​ហ័ញណាំ (Nguyen Hoanh Nam) និយាយឲ្យដឹង​ថា៖ ​កិច្ច​ការ​អនុវត្តន៍​បណ្តាផែនការ​​មេលើ ៣ វិស័យសំខាន់ៗ រួម​មាន៖ វិស័យ​នយោបាយ -សន្តិសុខ វិស័យសេដ្ឋកិច្ច វប្បធម៌-សង្គមកិច្ច ដែល​ទទួលបាន​ការវិវឌ្ឍន៍​យ៉ាងសកម្ម។

១៤០/២៩០ សកម្មភាព​ក្នុង​ផែនការមេ​អំពីសហគមន៍​នយោបាយ -សន្តិសុខ  (APSC) ២០២៥ បាន​និង​កំពុង​អនុវត្តន៍។ វិស័យសេដ្ឋកិច្ច វប្បធម៌-សង្គមកិច្ច ក៏ទទួល​បាន​លទ្ធផល​​ដ៏​ជាក់ស្តែង។

គួរឲ្យ​កត់​សម្គាល់ បើសិនជា​ប្រៀបធៀបនឹង​ដំណាក់កាល​មុន ក្នុង​រយៈពេល​មួយ​ឆ្នាំកន្លង​ទៅ​ កិច្ច​ការ​អនុវត្តន៍​របស់ ASEAN ​ត្រូវបានធ្វើ​ប្រកបដោយល្អនិង​ត្រឹមត្រូវជាង តាមរយៈ​ការចែក​មុខ​ការ​ ចែកភារកិច្ច​ដ៏​ជាក់ស្តែង រួមជាមួយ​ការ​បង្កើតប្រព័ន្ធ​តាមដ្ឋាន វាយតំលៃ សំណើ​នូវការ​ដោះ​ស្រាយនៅពេល​​បញ្ហាកើតឡើង ព្រមទាំងយកចិត្ត​ទុក​ដាក់មិនត្រឹម​តែ​អំពី​បរិមាណ​ប៉ុណ្ណោះ​ ថែមទាំងគុណភាព ​និង​ការជៈឥទ្ធពល​របស់​សកម្មភាពនិមួយ ៗ ផង​ដែរ។

ទំនាក់ទំនងការទូត​របស់​ ASEAN ក្នុង​ឆ្នាំ២០១៦ បន្ត​ទទួល​លទ្ធផល​ជា​ច្រើន។ ​ចំពោះ​ដៃគូ​សន្ទនា ក្រៅ​ពី​សន្និសីទ​តាមកាលកំណត់​ គួរ​ឲ្យ​យកចិត្ត​ទុក​ដាក់ ក្នុង​ឆ្នាំ២០១៦ ASEAN បាន​រៀបចំ​កិច្ច​ប្រជុំ​​កំពូលពិសេស​ជាមួយ​សហរដ្ឋអាមេរិក កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួបអនុស្សាវរីយ៍​ជាមួយ​សហព័ន្ធរុស្ស៊ី​និង​ជាមួយ​ប្រទេសចិន ក្នុងនោះ​បាន​អនុម័ត​សេចក្តី​ប្រកាស ផែនការ​សំខាន់ៗ ដាក់ចេញទិសដៅ​​នូវ​ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​​ក្នុង​រយៈពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

ក្រៅពីនោះ ASEAN បន្តបើកទូលាយ​និង​បង្កើត​ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ថ្មីៗ ដូចជា៖ ការផ្តល់​បទបញ្ញតិ្ត​ដៃគូ​សន្ទនា​ក្នុងវិស័យ​មួយ​ចំនួនសំរាប់ប្រទេស​ស្វីស ​និង​ដៃគូ​អភិវឌ្ឍន៍​ចំពោះ​ប្រទេសអាល្លឺម៉ង់ បើកទូលាយ​សន្ធិសញ្ញា​កិច្ច​សហប្រតិបត្តិការ​និង​ស្និទ្ធស្នាល​ (TAC) សំរាប់​​ប្រទេស​​មួយ​ចំនួន ​ដែលបានចូលរួម​ ដូចជា៖ ប្រទេសឈីលី ប្រទេសអេហ្ស៊ីប ​ប្រទេសអ៊ីរ៉ង់ ប្រទេសម៉ារ៉ុក...


ទន្ទឹម​នឹង​នោះ ក្នុង​ឆ្នាំ២០១៦ ASEAN បាន​កសាង​ឯកសារ​សំខាន់ៗ ​ចំនួន​ពីរ រួម​មាន៖​ផែនការ​​មេ​នូវ​ការ​តភ្ជាប់ ASEAN ២០២៥ (MPAC 2025) និងផែនការ​​អនុវត្តន៍​គំនិត​ផ្តួច​ផ្តើម​អំពីការ​តភ្ជាប់​ ASEAN ក្នុងដំណាក់កាល ៣ (IAI) ដែលអនុម័ត​ក្នុង​កិច្ច​ប្រជុំ​កំពូល ASEAN ២៨ តាម​នោះ​សម្រេច​បាន​​​ក្រមឯកសារ​​ ដើម្បី​បណ្តា​ប្រទេស ចាប់​ផ្តើម​ការ​អនុវត្តន៍​តាំង​ពី​ឥឡូវនេះ​រហូតដល់​ឆ្នាំ​២០២៥​។


បន្ទាប់ពីមួយឆ្នាំបង្កើតសហគមន៍ ការងារអនុវត្តន៍បណ្តាផែនការមេលើ ៣ វិស័យសំខាន់ៗ៖
វិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គមកិច្ច ដែលបានទទួលការវិវឌ្ឍន៍យ៉ាងសកម្ម។
ក្នុងរូបថត៖ ប្រធានបណ្តាប្រទេស ASEAN ថតរូបរួមក្នុងសន្និសីទកំពូល ASEAN
លើកទី ២៩ ( ២០១៦) នៅប្រទេសឡាវ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានបណ្តាប្រទេស ASEAN អញ្ជើញចូលរួមក្នុងពិធីបំផុសយុទ្ធនាការ ៖“ទេសចរណ៍ ASEAN@ ៥០”
ក្នុងឳកាសចូលរួមសន្និសីទ លើកទី២៨-២៩ (២០១៦) នៅប្រទេសឡាវ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេស ASEAN-ចិន បានប្រព្រឹត្តិទៅនៅប្រទេសឡាវ
ភាគីទាំងពីរបានអនុម័តសេចក្តីប្រកាសរួម ASEAN-ចិនស្តីពីការអនុវត្តន៍ប្រកបដោយពេញលេញ
និងប្រសិទ្ធិភាពសេចក្តីប្រកាសអំពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។
រូបថត៖ THX/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អំពីបញ្ហាសន្តិភាពនិងស្ថេរភាពនៅសមុទ្រខាងកើតត្រូវបានបណ្តាប្រទេសតែងតែយកចិត្តទុកដាក់ដ៏ពិសេស។
ក្នុងរូបថត៖ សិក្ខាសាលា "ស្វែងរកដំណោះស្រាយនូវជម្លោះនានាដោយសន្តិវិធី តាមយោបល់របស់ ASEAN"
ដែលបានរៀបចំនៅប្រទេសឥណ្ឌូនេស៊ី។
រូបថត៖ ដូក្វៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ច លើកទី២៨ (ឆ្នាំ២០១៦) បានរៀបចំនៅប្រទេសឡាវ។
រូបថត៖ THX/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសីទអភិបាលរាជ/រដ្ឋធានី បណ្តាប្រទេស លើកទី៤ បានរៀបចំនៅប្រទេសឡាវ ដោយប្រធានបទ៖ 
“ការសន្យា ការទទួលខុសត្រូវរបស់បណ្តារាជ/រដ្ឋធានី ASEAN ឆ្ពោះទៅកាន់ ASEAN សមាហរណកម្ម”។
រូបថត៖ ផាមគៀន/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

គណៈកម្មាធិការលេខា រៀបចំសិក្ខាសាលាសំដៅផ្គត់ផ្គង់ព័ត៌មានដែលជួយដៃគូ
ស្វែងយល់កាន់តែច្បាស់លាស់អំពី ASEAN ។ រូបថត៖ ដូក្វៀន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឧបសគ្គ​និង​ការ​សាកល្បង

ប៉ុន្តែ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​​ថ្មី​របស់ ASEAN មាន​ឧបសគ្គ​និង​ការ​សាកល្បង​ជា​ច្រើនទាំង​ខាង​ផ្ទៃ​ក្នុងទាំង​ខាង​ក្រៅ។

​ឧបសគ្គ​​​​​ខាង​ផ្ទៃ​ក្នុង​​ជាបឋម​គឺ​ការ​ធានា​​ម៉ាស៊ីន​របស់ ASEAN ​ដាក់​ឲ្យ​ដំណើរការ​​ប្រកបដោយ​ប្រសិទ្ធិភាព​​និង​មាន​សមត្ថភាព ដើម្បី​ឆ្លើយតប​នឹង​​តម្រូវការ​កាន់តែ​ខ្ពស់​ក្នុង​ការតភ្ជាប់​និង​កិច្ច​សហប្រតិបត្តិការ ក៏​ដូចជាទំនាក់ទំនង​រវាងនិង​ដៃគូ ជាពិសេសគឺ​ការ​ដោះស្រាយ​ការ​សាក​ល្បង​ក្នុង​ស្ថានការណ៍​ថ្មី​​នា​បច្ចុប្បន្ននេះ។ ​ការសហការ​រវាង​បណ្តា​ស្ថាប័ននៃ​បណ្តា​ប្រទេស​ក្នុង​​ការអុវត្តន៍​កម្មវិធី ផែន​ការ​​អំពីការកសាង​សហគមន៍​ ត្រូវ​បាន​ព្រមៗ គ្នា ជិតស្និទ្ធនិង​រលូន ជាពិសេស​គឺ​​ក្នុង​បណ្តា​វិស័យ ខ្លឹម​សារ​ដែល​មាន​លក្ខណៈពហុ​ផ្នែក។

​ទន្ទឹម​នឹង​នោះ ASEAN ​ពិតជាជិត​ស្និទ្ធ​នឹង​ជីវភាព​រស់នៅ​និង​ផ្តល់​​ផល​ប្រយោជន៍​ជាក់​ស្តែង​​សំរាប់​ប្រជាជន ASEAN ក៏ត្រូវការ​បន្ត​​អនុវត្តន៍​​​បណ្តា​ផែន​ការប្រកបដោយ​ប្រសិទ្ធិភាព​ ដែលបណ្តា​ប្រទេស​បាន​ឯកភាព​ហើយ។ ក្រៅ​ពីនេះ ប្រភព​កម្លាំង​​ត្រូវ​កំរិត​ក្នុង​ដំណើរការ​អនុវត្តន៍​បណ្តាកម្មវិធី គម្រោង​សហប្រតិបត្តិការ​ ដែលគឺ​មួយ​ក្នុង​ចំណោម​បណ្តា​ឧបសគ្គ​​ស្ថិត​ផ្ទៃ​ក្នុង​របស់ ASEAN។

តាម​លោកឯកអគ្គរដ្ឋទូត ង្វៀន​ហ័ញណាំ (Nguyen Hoanh Nam) បណ្តា​បញ្ហាដែល​លើកឡើង​នៅ​ខាង​លើ​កំពុង​បណ្តា​សមាជិក ASEAN​ បន្ត​ពិភាក្សា​និង​ផ្លាស់ប្តូរ​ ដើម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​ ក្នុង​នោះ​មាន​ការ​​កែលំអ​​របៀប​​ធ្វើ​សកម្មភាព លើកកំពស់​សមត្ថភាព​របស់​ម៉ាស៊ីន ASEAN ថែមទាំង​បង្កើត​យន្តការ​​តភ្ជាប់​រវាង​បណ្តាប្រទេស​ក្នុង​ប្លុក ASEAN ផងដែរ​ តាមរយៈ​​បង្កលក្ខណៈ​​ងាយស្រួល​សំរាប់​​វិស័យពាណិជ្ជកម្ម វិនិយោគ គមនាគមន៍​និង​ការតភ្ជាប់ សំដៅ​ ASEAN ជិតស្និទ្ធជាមួយ​​ជីវិភាព​សង្គម​​នៃ​តំបន់…

​​ចំពោះខាងក្រៅ ការ​វិវឌ្ឍន៍​​របស់​សភាពការណ៍​ក្នុង​តំបន់​និងអន្តរជាតិ​នា​បច្ចុប្បន្ននេះ ចាប់​ពី​បញ្ហា​សន្តិសុខ​ប្រពៃណី​និង​សន្តិសុខមិនមែន​ជាប្រពៃណី រហូតដល់​និន្នាការ​ជួយ​ឧបត្ថម្ភ​ផលិតកម្ម​ បណ្តា​បញ្ហាកើតឡើង​​រវាង​បណ្តា​ប្រទេស​ធំៗ ការវិវឌ្ឍន៍​ស្មុគ​ស្មាញ​លើសមុទ្រ​ខាងកើត... ក៏​​បាន​បង្កើត​​ការសាកល្បង​ថ្មីជាច្រើន​សំរាប់ ASEAN។ ដូច្នេះ ជាង​ពេល​ណា​ទាំង​អស់ ការដែល​ ASEAN​ បន្ត​រក្សា​សាមគ្គីភាព ពង្រឹង​តួនាទី​ស្នូល មានអត្ថន័យ​សំខាន់ៗ ដើម្បី​លើកកម្ពស់ទីតាំង​របស់ ព្រមទាំង​រួមចំណែក​ក្នុង​ការ​រក្សាសន្តិភាព ស្ថេរភាព សន្តិសុខ​និងអភិវឌ្ឍន៍​ក្នុង​តំបន់។

ការរួម​វិភាគ​ទាន​របស់​ប្រទេសវៀតណាម
 
តាម​គណៈប្រតិភូ​វៀតណាម​ប្រចាំនៅ​ ASEAN ការ​រួម​ចំណែក​របស់​ប្រទេស​វៀតណាម​ក្នុងការអភិវឌ្ឍន៍​របស់​សហគមន៍​ក្នុង​រយៈពេល​កន្លង​មកនេះ​​ដែល​​បណ្តា​សមាជិក ទទួល​ស្គាល់ជានិច្ច។

បន្ត​ស្មារតី “សកម្ម ម្ចាស់ការ​និង​មាន​ការ​ទទួលខុស​ត្រូវ "ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​របស់ ASEAN ប្រទេស​វៀតណាម​បាន​សហការ​យ៉ា​ង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​របស់​ ASEAN ប្រកបដោយតឥតឈប់ឈរ ដើម្បី​អនុវត្តន៍​បណ្តាសកម្មភាពអាទិភាព​ក្នុង​ការកសាងសហគមន៍​លើ ៣ វិស័យ​សំខាន់ៗ អនុវត្តន៍​បណ្តា​គំនិត​ផ្តួច​ផ្តើម​អំពី​ការតភ្ជាប់​និង​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ប្រកដោយ​ប្រសិទ្ធភាព ដែល​ថ្នាក់ដឹកនាំ​នៃ អនុម័ត​នៅ​រដ្ឋធានី​ (ឡាវ) ព្រមទាំង​អនុវត្តន៍​យ៉ាង​ពេញ​លេញ​ការ​សន្យា​របស់​ប្រទេស​វៀតណាម​ក្នុង​ការកសាង​សហគមន៍។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទកំពូលធ្វើអាជីវកម្ម ASEAN ២០១៦ ដែលរៀបចំនៅ
រដ្ឋធានីហាណូយ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ឧបនាយករដ្ឋមន្ត្រី វឿងឌីញហ្វេ អញ្ជើញធ្វើអធីបតីក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មាការណែនាំបញ្ជាថ្នាក់ជាតិ
អំពីយន្តការចក្រទ្វារតែមួយរបស់ ASEAN ។ រូបថត៖ ហ័ងហ៊ុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សិក្ខាសាលា “អភិវឌ្ឍន៍ប្រភពធនធានមនុស្សទេសចរណ៍វៀតណាមដែលមានគុណភាពខ្ពស់
ឆ្លើយតបនឹងតម្រូវការសង្គមក្នុងដំណាក់កាលសមហរណកម្ម ASEAN”។
រូបថត៖ អានហៀវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


មហោស្រពលិល្បៈ “សប្តាហ៍វប្បធម៌ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងវៀតណាម ឆ្នាំ២០១៦”។
រូបថត៖ ធូហាំង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនិយាយភាសាអង់គ្លេស ដោយប្រធានបទ “យុវវ័យ –មិត្តជាអ្នកណា ?”
រៀបចំនៅទីក្រុងហូជីមិញ។ រូបថត៖ អានហៀវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្រៅពីនេះ ឆ្នាំ២០១៧​ គឺ​ឆ្នាំ ASEAN​ រំលឹក​ខួប​អនុស្សាវរីយ៍​ ៥០ ឆ្នាំ​នៃ​ទិវា​បង្កើត ប្រទេស​វៀតណាម​មាន​ផែនការ​សហការ​ជាមួយ​បណ្តា​ប្រទេស ក្នុងនោះ​មានប្រទេស​ហ្វីលីពីន​​ដើរ​តួនាទី​ប្រធាន ចូលរួម​​ក្នុង​បណ្តា​សកម្មភាព​រំលឹក​ដោយទិសដៅ​បង្កើន​​ស្មារតី​សហគមន៍​និង​ធ្វើ​ស៊ីជម្រៅ​ថែមទៀត​នូវ​ទំនាក់ទំនង​រវាងប្រជាជន​នៃបណ្តា​ប្រទេស ASEAN។

តាមលោកឯកអគ្គរដ្ឋទូត ង្វៀនហ័ញ់​ណាំ​បាន​អះ​អាង​ថា៖ ក្នុង​បរិបទ​សភាពការណ៍​ក្នុង​តំបន់​និងអន្តរជាតិ​មាន​ការ​វិវឌ្ឍន៍​យ៉ាង​ស្មុគ​ស្មាញ។ ប្រទេស​វៀតណាម​នឹង​បន្ត​សហការ​យ៉ាង​ស្អិតរមួត​ជាមួយ​បណ្តា​សមាជិក ដើម្បី​រក្សា​សាមគ្គីភាព ពង្រឹង​ថែមទៀត​តួនាទី​ស្នូល​របស់ ASEAN ក្នុង​ការ​ដោះស្រាយ​​ការសាក​ល្បង​ក្នុង​តំបន់ សំដៅ​រក្សា​សន្តិភាព​និង​សន្តិសុខ ព្រមទាំង​ធ្វើ​ស៊ីជម្រៅ​ថែមទៀត​ទំនាក់ទំនង​រវាង ASEAN ជាមួយ​បណ្តា​ដៃគូ។

ជាពិសេស ក្នុង​ឆ្នាំ២០១៧ ប្រទេស​វៀតណាម​នឹង​​ទទួល​តួនាទី​ទាំងបី​៖ ប្រទេស​សម្រប​សម្រួល​​ទំនាក់ទំនង ASEAN-ឥណ្ឌា ប្រធាន​ក្រុមទទួល​បន្ទុក​គំនិត​ផ្តួចផ្តើម​ការតភ្ជាប់ ASEAN (IAI)  និង​ប្រទេស​សម្របសម្រួលទំនាក់ទំនង ASEAN-សម្ព័ន្ធប៉ាស៊ីហ្វិក (PA). ។ ប្រទេស​វៀតណាម​បាន​ប្តេជ្ញាចិត្ត​រៀបចំ​និង​ទទួល​បន្ទុក​​បណ្តា​តួនាទី​នេះ​ជា​ល្អ​ប្រសើរ​ផងដែរ./.

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម /កាសែត​រូបភាព​វៀតណាម

 
បណ្តាអត្ថបទបានផ្សាយ