23/06/2017 10:33 GMT+7 Email Print Like 0

APEC 2017 នឹងបង្កើតតំលៃបន្ថែមខ្ពស់សំរាប់សេដ្ឋកិច្ចវៀតណាម


APEC 2017 នឹងបង្កើតតំលៃបន្ថែមខ្ពស់សំរាប់សេដ្ឋកិច្ចវៀតណាម 

APEC ២០១៧ នឹងបង្កើតតំលៃបន្ថែមខ្ពស់ សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម សំរាប់គំរោងការណ៍ កិច្ច​​សន្យានា​នា​នៅ ​APEC នឹង​បានចុះហត្ថលេខា រួមចំណែ​កជំរុញកំណើន​សេ​ដ្ឋកិច្ច​វៀតណាម​។ នេះជាការ​អះអាង​របស់​លោក Vu Tien Loc ប្រធាន​សភា​ពាណិជ្ជកម្ម ​និងឧស្សាហកម្ម​វៀតណាម ​(VCCI) នៅក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ទី​២១ មិថុនា ស្ដីអំពីសកម្ម​ភាពទាក់ទង ជាមួយ​ស​ហគ្រាស​ឆ្ពោះ​ទៅសប្ដាហ៍ជាន់​ខ្ពស់ APEC ​វៀត​ណាម​ ២០១៧​។ លោក Vu Tien Loc បានអោយដឹងថា៖ នា​ពេលខាងមុខនេះ​ VCCI នឹងបន្ត​ធ្វើ​ជា​អធិបតី​ និង​រៀប​ចំ​​កិច្ច​ប្រជុំក្រុម​ប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC លើក​ទី៣​ នៅប្រទេស​កាណាដា ​និងពិសេស​គឺកិច្ចប្រ​ជុំក្រុម​ប្រឹក្សាពិគ្រោះ​យោបល់ អាជីវកម្ម A​PEC លើកទី៤ នៅទីក្រុង Da Nang (ភាគក​ណ្ដាល​វៀតណាម​)​ ដោយ​ប្រមូល​ផ្តុំពិ​ភាក្សា និងលើកសំណើរសំរាប់​សហគ្រាស។ កិច្ចប្រជុំឆ្ពោះទៅ​ ចំណុចអាទិភាពចំនួន៤គឺ៖ បង្កើន​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​ ជំរុញកំណើន​និរន្តរភាព ​ច្នៃប្រឌិត ​និងលើគ្រប់​ជ្រុង​ជ្រោយ​ លើក​កំពស់ការ​ប្រកួត​​ប្រជែងរបស់​សហគ្រាស ធានាសន្តិសុ​ខ​ស្បៀងអា​ហារ…​លៗ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ