20/02/2017 10:06 GMT+7 Email Print Like 0

APEC ២០១៧៖ ឧទ្ទេសនាម​លក្ខណៈ​វប្បធម៌​របស់​វៀត​ណាម​ជាមួយ​ភ្ញៀវ​អន្តរជាតិ​


តំណាងនានាអញ្ជើញទៅទស្សនាប្រាសាទ Thap Ba Ponagar (រូបថតៈ Tiên Minh/TTXVN)

ក្នុងអំឡុង​ពេលប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM 1) នៅទីក្រុង Nha Trang ចាប់ពីថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃទី៣ ខែ​មិនា​នោះ មន្ទីវប្បធម៌​កីឡាខេត្ត Khanh Hoa បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​​​រូបថត​សិល្បៈក្រោមប្រធាន​បទ “សម្រស់របស់ទឹកដី​និងមនុស្ស Khanh Hoa រួមទាំង​បណ្តា​ខេត្ត​ប៉ែក​ខាង​​​ត្បូង​ភាគកណ្តាលវៀតណាម”។ នេះជា​សកម្មភាព​ជាក់​ស្តែង ដើម្បីជួយឲ្យតំណាង​អន្តរជាតិ​ស្គាល់​តំបន់​ដី​មួយ​​​ មានទេសភាព​ដ៏ស្រស់​ស្អាត ជីវភាពវប្បធន៌ពហុបែប​ពោរពេញទៅ ដោយ​អត្តសញ្ញាណ​ជាតិ​វៀត​ណាម។
 
ខេត្ត Khanh Hoa ក៏​បានជ្រើសរើសរមណីដ្ឋានទស្សនាមួយចំនួនក្នុងតំបន់​សម្រាប់ ឧទ្ទេសនាម​ជាមួយតំណាង​ចូលរួម​សន្និសីទនានា​ផងដែរ។ ក្នុងនោះ​ប្រាសាទThap Ba Ponagar ជាសំណង់​ចំប៉ាបុរាណមាន​អាយុកាល ១.២០០​ឆ្នាំ​ និង Hon Chong ជា វាលថ្មធម្មជាតិបង្កើតឡើង​ ទេសភាពមនោរម្យក្បែរឈូង​សមុទ្រ Nha Trang ។ ទាំង អស់​នេះជារមណីដ្ឋានល្បីឈ្មោះ​របស់ខេត្ត Khanh Hoa ដែលជារៀងរាល់ឆ្នាំបាន ទាក់ទាញ​​ភ្ញៀវទេសច​រជាតិ​និង​​អន្តរជាតិ​ច្រើន​ កុះករ​មកទស្សនាផងដែរ៕

 

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ