02/03/2017 09:36 GMT+7 Email Print Like 0

APEC ២០១៧៖ ថ្ងៃប្រជុំទី១២របស់សន្និសីទ SOM ១និងកិច្ចប្រជុំទាក់ទិននានា


បណ្ដាតំណាងនៃខឿនសេដ្ឋកិច្ចសមាជិក APEC ថតរូបអនុស្សាវរីយ៍ (រូបថត៖TTXVN)

នាថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង​ Nha Trang ភាគកណ្ដាលវៀតណាមសន្និសីទលើកទី១មន្ត្រីជាន់ខ្ពស់នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧ (SOM ១) និងកិច្ចប្រជុំទាក់ទិននានាបាន​ឈាន​ចូលថ្ងៃប្រជុំទី១២។
 

នារសៀលថ្ងៃដដែល នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC អន្តរជាតិលោក Alan Bollard និងនាយកស្ថាប័នគាំទ្រគោលនយោបាយ APEC បានចូលរួមសន្និសីទកាសែតដែលឧទ្ទេសនាមអំពីសន្និសីទ SOM ១ និងចែករំលែកការវាយតំលៃអំពីយថាទស្សន៍ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងខឿនសេដ្ឋកិច្ចដទៃក្នុង APEC ក៏ដូចជាយថាទស្សន៍នៃវេទិកា APEC ឆ្នាំ២០១៧ផងដែរ។ ក្នុងក្របខ័ណ្ឌសន្និសីទ SOM លើកទី១និងកិច្ចប្រជុំទាក់ទិននានាចាប់ពីថ្ងៃទី១៨ ខែកុម្ភៈដល់ថ្ងៃទី៣ ខែមិនា នៅទីក្រុង Nha Trang បណ្ដាតំណាងបានផ្ដោតលើការពិភាគ្សាអំពីបញ្ហាសំខាន់ៗជាច្រើនដូចជា ការអនុវត្តន៍អាទិភាពទាំង៤នៃឆ្នាំ APEC​២០១៧​ អំពីការជំរុញកំណើននិរន្តរភាព គ្របដណ្ដប់និងច្នៃប្រឌិត ជំរុញខ្លាំងការតភ្ជាប់សេដ្ឋកិច្ចតំបន់យ៉ាងទូលំទូលាយ លើកកំពស់សមត្ថភាពប្រកួតប្រជែង ច្នៃប្រឌិតរបស់អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងសម័យឌីជីថល បង្កើនសន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជា​ដើម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ