03/03/2017 09:51 GMT+7 Email Print Like 0

APEC ២០១៧៖គោលបំណងអំពីការបើកទូលាយដំណើការសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ


APEC ២០១៧៖គោលបំណងអំពីការបើកទូលាយដំណើការសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ

នា​ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅខាងក្រៅសន្និសីទ មន្ត្រីជាន់ខ្ពស់ APEC ២០១៧ ​លើកទីមួយនិងសន្និសីទទាក់ទិននានា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa  លេខាធិការដ្ឋាន APEC អន្តរជាតិ និងស្ថាប័នជួយឧបត្ថម្ភគោលនយោបាយ APEC បានរៀបចំសន្និសីទកាសែតវាយតំលៃអំពីយថាទស្សន៍ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយខឿនសេដ្ឋកិច្ចនានារបស់ APEC។ នៅទីនេះ​ បណ្ដា​វាគ្មិនបានអះអាងថា៖អាស៊ី-ប៉ាស៊ីហ្វីក នៅតែបានចាត់ទុកជាតំបន់សកម្មនិង​មានកំរិតកំណើនខ្ពស់។ ក្នុងឆ្នាំ២០១៦តែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចនៃខឿន​សេដ្ឋកិច្ច APEC គិតជាមធ្យមទទួលបាន៣,៥% និងតាមការព្យាករណ៍ថា៖​ឆ្នាំ​២០១៧នេះ នៅរក្សាបានកំរិតកំណើននេះផងដែរ។ 

គណៈលេខាធិការ APEC អន្តរជាតិ និងស្ថាប័នជួយឧបត្ថម្ភគោលនយោ​បាយ APEC បានអោយដឹងថានឹងបន្តគាំទ្រការផ្តួចផ្តើមគំនិតរបស់វៀតណាម​និង​ជំរុញការពិភាក្សាដំណើការនេះ ក្នុងឆ្នាំ ២០១៧ និងវេទិកាទាំងឡាយ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ