07/11/2014 14:22 GMT+7 Email Print Like 0

APEC គឺតំបន់ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះ វៀតណាមនាបច្ចុប្បន្ននិងនាអនាគត


APEC គឺតំបន់ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាមនាបច្ចុប្បន្ននិងនាអនាគត (Imgae: VNA)

APEC គឺតំបន់ដែលមានអត្ថន័យដ៏សែនសំខាន់ចំពោះវៀតណាម នាបច្ចុប្បន្ន និងនាអនាគត។​នេះ​គឺជាការអះអាងរបស់ប្រធាននាយកដ្ឋានកិច្ចការ​បរទេសសហប្រតិបត្តិការ​ពហុភាគី​ចំណុះ​ក្រសួង​កា​របរទេសវៀតណាម លោកស្រី Nguyen Nguyet Nga ក្នុងឱកាសចូលរួម​សន្និសីទ​ជាន់​​ខ្ពស់នៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី ២២ ដែល​កំពុង​ប្រព្រឹត្តទៅនៅរដ្ឋធានីបេកាំងរបស់ចិន​ (ចាប់ពីថ្ងៃទី ៥ ដល់ទី​១១ វិច្ឆិកា)។ តាមលោកស្រី Nguyen Nguyet Nga ថា៖ ផលប្រយោជន៍ដែល APEC នាំមកសំរាប់វៀតណាមគឺជាក់ស្តែង ក្នុង​កាលៈទេសៈ ពន្ធពាណិជ្ជកម្មកំពុងថយចុះ តំលៃប្រាក់ពាណិជ្ជកម្មទំនិញ របស់​វៀត​ណាម​ទៅ​កាន់ទីផ្សារ ក្នុងតំបន់ស្រូបយក ៦០%។ APEC គឺជាតំបន់វិនិយោគ​ធំបំផុតចូលក្នុងវៀត​ណាម​ ស្រូបយក ៦៥% នៃប្រភពផ្តល់ទុនជំនួយអភិវឌ្ឍន៍ (ODA)។ លោកស្រី Nguyen Nguyet Nga បានវាយតំលៃថា៖ ដោយមានសក្តានុភាពដ៏ធំធេង តំបន់អាស៊ីប៉ាស៊ីហ្វិក​នៅជាតំបន់​សំ​ខាន់​​បំផុតចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ