03/12/2016 06:56 GMT+7 Email Print Like 0

APA-9 អនុម័តលើសេចក្ដីថ្លែងការណ៍សៀមរាប


APA-9 អនុម័តលើសេចក្ដីថ្លែងការណ៍សៀមរាប

ក្រោយរយៈពេលបីថ្ងៃធ្វើការយ៉ាងសកម្ម កិច្ចប្រជុំពេញអង្គលើកទី ៩ នៃមហា​សន្និបាតសភាតំបន់អាស៊ី (APA – 9) លើកទី៩ បានបិទបញ្ចប់នៅ​ទីក្រុង​សៀមរាប (ប្រទេសកម្ពុជា) ។ អង្គមហាសន្និបាតសភាតំបន់អាស៊ី ​បានធ្វើការអនុម័តទៅលើសេចក្ដីសម្រេចចិត្ត​ចំនួន១៩​ ព្រមទាំងអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួមនៃអង្គមហា​សន្និបាត​ផងដែរ។ ក្រោមប្រធានបទ៖ “ការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំ​បន់​អាស៊ី” APA – 9 ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលនៃសភាចំនួន២៣ប្រទេសក្នុងតំ​បន់​ ព្រម​ទាំងមានការចូលរួមពីបណ្ដាប្រទេស​សង្កេតការណ៍ និងអង្គការផ្សេងៗផងដែរ។

គណៈប្រតិភូវៀតណាម បានចូលរួមយ៉ាងសកម្ម រួមវិភាគទានចំពោះការ​ជោគ​ជ័យ​នៃមហាសន្និបាតត្រូវបានបង្ហាញតាមរយៈបទសន្ទរកថាដ៏ជ្រាលជ្រៅនិងនៅលើ​គ្រប់វិស័យរបស់អនុប្រធានរដ្ឋសភាវៀត​ណាម​ លោក​ស្រី Tong Thi Phong នៅក្នុង​កិច្ច​ប្រជុំពេញអង្គនិងបទសន្ទរកថារបស់សមាជិកនានា​នៅកិច្ច​ប្រជុំផ្សេងៗ ​របស់​APA ស្ដីអំពីបញ្ហានយោបាយសេដ្ឋកិច្ចនិងអភិវឌ្ឍន៍និរន្តរភាព វប្បធម៌សង្គម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ