16/06/2015 09:59 GMT+7 Email Print Like 0

AEC – ឳកាសនិងការសាកល្បងរបស់ផ្នែកទេសចរណ៍វៀតណាម

នៅពេលសហគមន៍សេដ្ឋកិច្ច ASEAN (AEC) ធ្វើសកម្មភាពជាផ្លូវការ វៀតណាមនឹងចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងអំពីទេសចរណ៍ ASEAN (MRA-TP)។ ការអនុវត្តន៍កិច្ចព្រមព្រៀងនេះត្រូវបានវាយតំលៃគឺជាឳកាសផង ប៉ុន្តែក៏ជាការសាកល្បងចំពោះផ្នែកទេសចរណ៍វៀតណាមផង​ដែរ​។​
កិច្ចព្រមព្រៀងអំពីទេសចរណ៍ ASEAN (MRA-TP) បានចាត់ទុកដូចជាគ្រឹះស្ថានដើម្បីបង្តើនការផ្លាស់ប្តូរពលកម្មក្នុងផ្នែកទេសចរណ៍រវាងបណ្តាប្រទេសក្នុងតំបន់ ASEAN ធ្វើតុល្យភាពការផ្គត់ផ្គង់និងតំរូវការចំពោះទេសចរណ៍។ ប្រការនេះមានន័យថាពលករជនជាតិវៀតណាមអាចទៅធ្វើការនៅបណ្តាប្រទេសជាសមាជិកក្នុងតំបន់ ASEAN និងផ្ទុយទៅវិញ ពលករជនជាតិក្នុងបណ្តាប្រទេសជាសមាជិកក្នុង ASEAN អាចទៅធ្វើការនៅ​វៀតណាម។

នា​ឆ្នាំ២០១៤ តំបន់​ ASEAN បាន​ទទួល​​ភ្ញៀវ​​ទេសចរណ៍​អន្តរជាតិ​​​ចំនួន ៩៧,២ លាន​នាក់​ កើន ៣% ​បើ​សិន​​ជាប្រៀប ធៀប​​នឹង​ឆ្នាំ ​២០១៣ ក្នុងនោះ​​មាន​​​​ភ្ញៀវទេសចរណ៍​​​​ទៅ​​មក​ទៅ​វិញ​ក្នុង​​​ប្លុក ASEAN ចំនួន ២៨,៥ លាន​​​នាក់។ គ្រោង​នា​ឆ្នាំ ២០១៥ បរិមាណ​ភ្ញៀវ​ទេសចរណ៍​​​អន្តរជាតិ​​មកទស្សនា​ ASEAN​ នឹង​ប​ន្ត​កើន​​
(ប្រភព​អគ្គ​នាយកដ្ឋាន​​ទេសចរណ៍ )

ហេតុនេះ បើសិនជាពលករក្នុងប្រទេសមិនលើកកម្ពស់សមត្ថភាពជំនាញ បំ​ណិន​​អនុវត្ត របស់ពួកគេនឹងចាញ់នៅម្ចាស់ផ្ទះ ផលវិបាកគឺមនុស្សជាច្រើននាក់បាត់​បង់ការងារ។ ក្រៅពីនេះ បណ្តាអាជីវកម្មទេសចរណ៍ ASEAN នឹងមាន​ឳកាស​ទាក់ទាញពលករមានជំនាញខ្ពស់របស់វៀតណាមជាច្រើន។ ប្រការនេះក៏​មានន័យ បើសិនជាអាជីវកម្មទេសចរណ៍ក្នុងប្រទេសមិនផ្លាស់ប្តូរថ្មី មិនអភិវឌ្ឍន៍​ ដើម្បី”កាន់ជើង” ពលករមានជំនាញខ្ពស់ អាចបង្កើតស្ថានភាព  “កាត់បន្ថយ​ភាពវៃឆ្លាត”។

បង្កើតគោលការណ៍ខាងពិធីការជារួមសំរាប់មុខរបរចំនួន ៦ ​មានបំរើបន្ទប់ស្នាក់នៅ ផ្ទះ​បាយ សេវកម្ម​ហូប​ចុក សាខា​ទេសចរណ៍​និង​គ្រប់​គ្រង​ទេសចរណ៍ ​ដែលមាន​​មុខរបរ​សរុប​ចំនួន ៣២ ដោយ​​មិនរួម​បញ្ជូល​​មគ្គុទេ្ទស​ក៍ទេសចរណ៍។​ កម្មវិធី​​បណ្តុះ​បណ្តាល​​មុខរបរ​រួម​ក៏​បានបង្កើត​។ ប្រទេស​មួយ​ចំនួន​ដូចជាឥណ្ឌូ​នេ​​ស៊ី ម៉ាឡេស៊ី ថៃ​​បាន​មាន​ស្ថាប័ន​​ថ្នាក់​ជាតិ​ផ្តល់​វិញ្ញាណបនប័ត្រ។
 
ភ្ញៀវទេសចរណ៍បរទេសមកទស្សនាវត្ត Pothisomron នៅទីក្រុងកឹនថើ។ រូបថត៖ មិញក្វឹក

ទីក្រុងផានធៀត ខេត្តប៊ិញធួនល្បីឈ្មោះដោយប្រភេទទេសចរណ៍សមុទ្រ ពីព្រោះនៅទីនេះមានបណ្តាឆ្នេរសមុទ្រស្អាតនិងមណ្ឌលលំហែកាយ គុណភាពខ្ពស់។ រូបថត៖ មិញក្វឹក

ភ្ញៀវទេសចរណ៍បរទេសមកទស្សនាកេរ្ត៍ដំណែលប្រវត្តិសាស្ត្រវ៉ាន់មៀវ -ក្វឹកទឹយ៉ាមនៅរដ្ឋធានីហាណូយ។
រូបថត៖ ត្រឹនថាញ់យ៉ាង

សិល្បការិនី តូននឹធីហា ឧទ្ទេសនាមជាមួយអ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សថៃអំពីមុខម្ហូបរាជវាំងហ្វេ។
រូបថត៖ត្រុងជីញ


វគ្គបណ្តុះបណ្តាលមុខម្ហូបរាជវាំងហ្វេសំរាប់ភ្ញៀវទេសចរណ៍បរទេស នៅទិញយ៉ាវៀន របស់សិល្បការិនី តូននឹធីហា
នៅទីក្រុងហ្វេ។ រូបថត៖ត្រុងជីញ
នៅប្រទេសវៀតណាម ដើម្បីឆ្លើយតបតំរូវការប្រភពធនធានមនុស្សមានគុណភាពក្នុងផ្នែកទេសចរណ៍។ កម្មវិធីអភិវឌ្ឍន៍សមត្ថភាពទេសចរណ៍អាចទទួលខុសត្រូវចំពោះបរិស្ថាននិងសង្គម ដែលជួបឧបត្ថម្ភដោយសហភាពអឺរ៉ុប បានកែប្រែនិងវិសោធនកម្មស្តង់ដានូវបំណិន មុខរបរទេសចរណ៍វៀតណាម (VTOS)។ ក្រមស្តង់ដា VTOS ថ្មី ក្រៅពីការទទួលបន្តបណ្តាខ្លឹមសារចាស់នៃក្រមមុននេះ ហើយក៏បានអភិវឌ្ឍន៍សមស្របនឹងបណ្តាកំណត់របស់វៀតណាមដូចជាការកែប្រែសមស្របនឹងស្តង់ដាមុខរបរអន្តរជាតិនិងស្តង់ដាមុខរបររបស់ ASEAN។

ស្តង់ដាទាំងមូលនេះបានផ្សព្វផ្សាយលើ website: http://vtos.esrt.vn/ ជាភាសាវៀតណាមនិងភាសាអង់គ្លេស ជួយពលករ អ្នកប្រើប្រាស់កំលាំងពលករ គ្រូបង្រៀននិងសិស្សនៃបណ្តាសាលាទេសចរណ៍ ដែលកៀកជាប់ អនុវត្តនិងធ្វើតាមស្តង់ដា VTOS ដើម្បីលើកកម្ពស់គុណភាពសេរីទេសចរណ៍ក៏ដូចជាប្រសិទ្ធិភាពការបណ្តុះបណ្តាលមុខរបរទេសចរណ៍ប្រកបដោយឯកភាព។


សង្ឃឹមថា ដោយស្តង់ដាថ្មីនេះរួមជាមួយសកម្មផ្លាស់ប្តូរថ្មី ផ្នែកទេសចរណ៍វៀតណាមនឹងធ្វើសមាហរណកម្មប្រកបដោយជឿជាក់និងម៉ឹងមាំសំរាប់បរិយាកាសរួមរបស់សហគមន៍ ASEAN និងអន្តរជាតិ៕
តាមអគ្គនាយកដ្ឋានទេសចរណ៍ ចាប់ពីមានពលករចំនួន ១២.000 នាឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ននេះផ្នែកទេសចរណ៍វៀតណាមបានមានពលករចំនួន ១,៨ លាននាក់ ក្នុងនោះ ពលករធ្វើការដោយផ្ទាល់គី ៥៧.០០០០នាក់។ មួយឆ្នាំវៀតណាមត្រូវបន្ថែមពលករចំនួន ៤០.០០០​នាក់ ប៉ុន្តែបរិមាណនិស្សិតទទួលសញ្ញាប័ត្រឯកទេសនៅតែមាន​ប្រមាណ ១៥០០០ នាក់ក្នុងមួយឆ្នាំ ប្រមាណជាង១២%ក្នុងកំរិត ថ្នាក់បធ្យម និងថ្នាក់មហាវិទ្យាល័យឡើងទៅ។
 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ