04/11/2015 09:19 GMT+7 Email Print Like 0

ADMM ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាសន្តិសុខតំបន់និងអន្តរជាតិ


ADMM ឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាសន្តិសុខតំបន់និងអន្តរជាតិ

សន្និសីទ​ចង្អៀត​ថ្នាក់រដ្ឋមន្ត្រីការ​ពារជាតិ អាស៊ាន (ADMM) ត្រូវបាន​ប្រព្រឹត្តទៅនៅ​ទីក្រុងKuala Lumpur ម៉ាឡេស៊ី នាថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ២០១៥​ បានបិទបញ្ចប់​ដោយ​បានឯកភាព​ខ្ពស់ អំពីបណ្ដាបញ្ហាសន្តិសុខ​តំបន់ និង​ជំរុញ​ការ​ការ​ពារ​ជាតិ​ក្នុង​តំបន់​នាំ​ចេញ​ទិស ដៅសហប្រតិបត្តិការនិងអភិវឌ្ឍន៍​របស់អាស៊ាន ក្នុងវិស័យការពារ​ជាតិ ក្នុង​ដំណាក់​កាល​ថ្មី។

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ Nguyen Van Hien បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​ ហើយផ្តើមគំនិត​ជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិ​ការការពារ​ជាតិ រវាងបណ្ដាប្រទេសអាស៊ាន។ ឧត្តម​សេនី​យទោ Vu Tien Trong ប្រធានវិទ្យាស្ថានទំនាក់​ទំនង​អន្តរជាតិ អំពីការការពារជាតិ បានអោយដឹងថា៖

“​គណៈប្រតិភូវៀតណាមបានអះអាងនូវបណ្ដាបញ្ហាសហប្រតិបត្តិការ ក៏ដូចជាវាយតំលៃ អំពី​បញ្ហានៅ​សមុទ្រខាង​កើត ការគោរ​ពច្បាប់អន្តរ​ជាតិ និងការព្រមព្រៀង​រួមនានា​ក្នុង​តំបន់ ដូចជាសេចក្ដី​ថ្លែង​ការណ៍​ស្ដីពី​ប្រតិបត្តិ​សំរាប់​ភាគី​នានា នៅសមុទ្រខាងកើត-DOC គោលការណ៍៦ខ របស់អាស៊ាន និងឆ្ពោះទៅការ​សម្រេច​ក្រម​ប្រតិ​បត្តិ​សំរាប់​ភាគី​នានា​នៅសមុទ្រខាងកើត (COC) រវាងចិននិងអាស៊ាន៕”

 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ