27/11/2014 09:58 GMT+7 Email Print Like 0

ADB ជួយឧបត្ថម្ភវៀតណាមកែលំអរហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការខ្ចីទុនក្នុងតំលៃ៥០លានដុល្លារអាមេរិក
រវាងADBនិងវៀតណាម (រូបថត៖Vietnam+)

នាថ្ងៃទី២៥ វិច្ឆិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ខ្ចីទុនក្នុងតំលៃ៥០លានដុល្លារអាមេរិក សំដៅកែលំអរហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់វៀតណាមបង្កើន​ចំ​ណាយ​សំរាប់ទេសចរណ៍ បង្កើតបន្ថែមការងារធ្វើក្នុងវិស័យនេះសំរាប់ជនក្រីក្រ​និងសហគមន៍ជនជាតិភាគតិច។ ​នៅ​ពិ​ធីចុះហត្ថលេខានេះ លោក Tomoyuki Kimura នាយកជាតិ ADB នៅវៀតណាមបានអះអាង​ថា​គម្រោងការណ៍​អភិវឌ្ឍន៍​​ទេសចរណ៍ជាវិធានការមានប្រសិទ្ធភាពដើម្បីបង្កើតបន្ថែមការងារធ្វើ អភិវឌ្ឍន៍ជំនាញពលកម្ម និង​កាត់​បន្ថយ​​ភាពក្រីក្រ។គោលដៅស្នូលរបស់គម្រោងការណ៍នេះ គឺជំរុញកំណើនសេដ្ឋកិច្ច តាមរយៈ​ការ​បង្កើតឱកាស​ដែល​នាំ​មកបន្ថែមប្រាក់ចំណូលសំរាប់ជនក្រីក្រ ជនជាតិភាគតិច ជាពិសេសគឺនារី។​ គម្រោងការណ៍​នេះ​ឆ្ពោះទៅការ​បង្កើន​សមត្ថភាពប្រកួតប្រជែងរបស់ផ្នែកទេសចរណ៍នៅខេត្តចំនួន៥ រួមមាន Dien Bien Ha Tinh Kien Giang Lao Cai និង Tay Ninh។ មនុស្សចំនួន៣០ពាន់នាក់នឹងទទួលបានផលប្រយោជន៍ ពីគម្រោងការណ៍នេះ៕

​តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ