01/11/2016 16:07 GMT+7 Email Print Like 0

ACMECS លើកទី ៧ và CLMV លើកទី ៨ ៖ ឆ្ពោះទៅកាន់ការកសាងអនុតំបន់មេគង្គជាសកម្មនិងវិបុលភាព

បញ្ហា​​សន្យា​ការពារ ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាពប្រភពទឹក​ទន្លេ​មេគង្គ ស្វែង​រកដំណោះ​ស្រាយ​ជាក់​ស្តែង​ ដើម្បីលើក​អនុតំបន់​មេគង្គ​ក្លាយ​ទៅ​ជា​មណ្ឌល​សេដ្ឋកិច្ច​​សកម្ម​និងវិបុលភាព នេះ​គឺជា​លទ្ធផល​លេច​ធ្លោ​នៅ​​សន្និសីទ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong លើក​ទី ៧ (ACMECS 7) សន្និសីទ​កំពូល​​កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម​លើកទី ៨ ( CLMV 8 ) និង​វេទិកាសេដ្ឋកិច្ចពិភព​លោក​ស្តីពី​​តំបន់​មេគង្គ (WEF Mekong)  បានប្រព្រឹត្តទៅ​​ក្នុង​រយៈពេលពីរ​ថ្ងៃ ចាប់ពីថ្ងៃទី​ ២៥​ និងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦
 

បង្កើន​ទំនាក់​ទំនងក្នុង​ប្លុក

នា​រសៀល​ថ្ងៃទី ២៦ ខែ​តុលា ថ្លែង​សន្ទរកថា​ក្នុង​​​សន្និសីទកាសែត​អន្តរជាតិ បន្ទាប់​ពី​បញ្ចប់​បណ្តា​សន្និសីទ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ បាន​ឲ្យ​ដឹង​ថា៖ វៀតណាម​បាន​ធ្វើជា​ម្ចាស់​ផ្ទះក្នុង​ការ​រៀបចំ​សន្និសីទ​ទាំងបី ACMECS លើកទី៧ CLMV លើកទី៨ និង WEF Mekong ​បាន​ទទួល​ភាព​ជោគ​ជ័យ​ជា​ច្រើន ក្នុងនោះ WEF Mekong គឺជាគំនិត​ផ្តួច​ផ្តើម​របស់​ប្រទេសវៀតណាម។

 

សន្និសីទមាន​ការចូលរួម​របស់​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេសពាក់ព័ន្ធ។ ជាពិសេស ក្នុង​បណ្តា​សន្និសីទនេះ ប្រទេសវៀតណាម​មាន​គំនិត​ផ្តួច​ផ្តើមគឺ​ការអញ្ជើញ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ដូចជា៖ ធនាគារពិភពលោក អង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍​អាស៊ី បណ្តា​សម្ព័ន្ធ​ក្រុមហ៊ុនក្នុង​​វេទិកា​សេដ្ឋកិច្ច​ពិភពលោកនិង​បណ្តា​ប្រទេស​ក្នុង​តំបន់ ក្នុង​នោះ​​មាន​សហគ្រាស​វៀតណាម​ជា​ច្រើនក៏​អញ្ជើញ​ចូលរួម​​ក្នុង​ព្រឹត្តិការណ៍​ទាំងឡាយ។ អំពី​លទ្ធផល​ដ៏​លេច​ធ្លោ​ក្នុង​កិច្ច​សហប្រតិបត្តិការ ដែល​សន្និសីទ​ទាំងបី​នោះ​ទទួល​បាន លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក ​បានឲ្យ​ដឹង​ថា៖ សន្និសីទ​​បាន​ជួបពិភាក្សា​អំពី​បណ្តា​វិធានការ​ប្រមូល​កម្លាំងសំដៅ​អភិវឌ្ឍន៍​និង​ជំរុញ​សក្តានុពល​ក្នុង​តំបន់​មេគង្គ។
 

សន្និសីទ​លើក​នេះ​បាន​លើក​បណ្តា​វិធានការ​ថ្មី​ដូចជា៖ ​កំណើន​ពណ៌បៃតង កំណើន​ការគ្របដណ្តប់ ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សង្គម​សំរាប់​ប្រជាជន ​ឆ្លើយតប​និង​​បំរែបំរួលអាកាសធាតុ​ជា​បន្ទាន់។ ស​ន្និសីទ​​នេះ​មិន​ត្រឹម​តែ​ជួប​ពិភាក្សា​នូវ​​គោលនយោបាយប៉ុណ្ណោះទេ ថែមទាំង​លើក​បណ្តា​វិធានការ​ជាក់​ស្តែង​​ដោយ​គម្រោង​តំបន់​ជា​ច្រើន​ ដើម្បី​តភ្ជាប់​ ACMECS និង CLMV ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បានថ្លែងសន្ទរកថាក្នុងពិធីបើកសន្និសីទកំពូល ACMECS លើកទី៧
និង CLMV លើកទី៨។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃពិធីបើកសន្និសីទកំពូល ACMECS លើកទី៧ និង CLMV លើកទី៨។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក និង​ប្រធាន​នៃ​គណៈប្រតិភូ​នានា ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​
សន្និសីទកំពូល ACMECS លើកទី៧ និង CLMV លើកទី៨។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


គណៈប្រតិភូអញ្ជើញ​ចូលរួម​ក្នុងសន្និសីទកំពូល ACMECS លើកទី៧ និង CLMV លើកទី៨។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្នុងសន្និសីទ CLMV លើកទី៨ ថ្នាក់ដឹកនាំបានឯកភាពអនុវត្តន៍បណ្តាវិធានការជាក់ស្តែង ដើម្បីបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ច និងទីផ្សាររបស់ប្រទេសទាំងបួន ឆ្ពោះទៅកាន់កសាងតំបន់មួយតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ក្នុងនោះការជំរុញយ៉ាងឆាប់រហ័សការកសាងបណ្តាខ្សែផ្លូវ ដែលខ្វះនិងធ្វើល្អប្រសើរថែមទៀតបណ្តខ្សែផ្លូវរបៀងសេដ្ឋកិច្ចខាងជើង - ខាងត្បូង (NSEC) របៀងសេដ្ឋកិច្ចខាងកើត- ខាងលិច (EWEC) របៀបសេដ្ឋកិច្ចខាងត្បូង (SEC) កសាងខ្សែផ្លូវល្បឿនលឿនតភ្ជាប់រវាងវៀងច័ន្ទ និងហាណូយ ដើម្បីបង្កលក្ខណៈងាយស្រួលចំពោះការដឹកជញ្ជូនទំនិញនិងប្រជាជនរវាងរដ្ឋធានីទាំងពីរ…

រីឯសន្និសីទកំពូល ACMECS លើកទី៧ ថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសហាណូយស្តីពីទិសដៅលើកតំបន់មេគង្គក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចយ៉ាងសកម្មនិងអភិវឌ្ឍន៍យ៉ាងចីរភាព។ ក្នុងនោះ អាទិភាពក្នុងវិស័យគមនាគមន៍ ពាណិជ្ជកម្ម វិនិយោគនិងអភិវឌ្ឍន៍ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងបរិស្ថាន។
 

ប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងស្មើគ្នា



លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក និង​ប្រធាន​នៃគណៈប្រតិភូ​នានាថតរូប​រួម​​ក្នុង​សន្និសីទ
កំពូល ACMECS លើកទី៧។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក អញ្ជើញ​ជា​អធិបតី​ក្នុងសន្និសីទកំពូល ACMECS លើកទី៧។
 រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 
ទិដ្ឋភាព​នៃសន្និសីទកំពូល ACMECS លើកទី៧។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ និង​ប្រធាន​នៃគណៈប្រតិភូ​នានាថតរូប​រួម​​ក្នុង​សន្និសីទកំពូល
CLMV លើកទី៨។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក អញ្ជើញ​ជា​អធិបតី​ក្នុងសន្និសីទកំពូល CLMV លើកទី៨។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ទិដ្ឋភាព​នៃសន្និសីទកំពូល CLMV លើកទី៨។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

មួយក្នុងបណ្តាបញ្ហាសំខាន់ៗ ដែលពាក់ពាន់នឹងការអភិវឌ្ឍន៍យ៉ាងស្ថេរភាពរបស់បណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ នេះគឺបញ្ហាការពារ ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គនាសព្វថ្ងៃនេះ។ បញ្ហានេះមិនត្រឹមតែលើកឡើងក្នុងសន្និសីទកំពូល ACMECS ឬក្នុងសន្និសីទកំពូល CLMV តែប៉ុណ្ណោះទេ ថែមទាំងត្រូវបានលើកឡើងក្នុងវេទិកាផ្សេងៗ ដូចជា៖ មេគង្គ - ជប៉ុន មេគង្គ - កូរ៉េខាងត្បូង មេគង្គ - អាមេរិក មេគង្គ - ចិន…

គណៈកម្មាការទន្លេមេគង្គអន្តរជាតិ (MRC)  គឺជាអង្គការអន្តរជាតិមានសេចក្តីព្រមព្រៀង ដែលមានលក្ខណៈបង្ខំ ស្នើបណ្តាសមាជិកក្នុងអង្គការនេះត្រូវបានគោរព នៅពេលប្រើប្រាស់ប្រភពទឹកទន្លេមេគង្គ។

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ និង​ប្រធាន​នៃគណៈប្រតិភូ​នានា ដែល​អញ្ជើញ​ចួលរួម​ក្នុង​វេទិកា
WEF Mekong ថត​រូបរួម​ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ពិធី​បើក​វេទិកា WEF Mekong។ 
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ ថ្លែង​សន្ទរកថា​ក្នុង​ពិធីបើកវេទិកា WEF Mekong។
  រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ ជួប​សន្ទនា​ក្នុងវេទិកា WEF Mekong។ 
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

គណៈប្រតិភូអញ្ជើញ​ចួលរួម​ក្នុងវេទិកា WEF Mekong។ 
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដូច្នេះ លោក វូក្វាងមិញ (Vu Quang Minh) ប្រធានឧត្តមមន្រ្តីគណៈប្រតិភូវៀតណាម ដែលអញ្ជើញចួលរួមក្នុងសន្និសីទកំពូល ACMECS លើកទី៧និងសន្និសីទកំពូល CLMV លើកទី៨ និយាយឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌ ACMECS លើកទី៧ និង CLMV លើកទី៨ លើកនេះ ខ្លឹមសារអភិវឌ្ឍន៍យ៉ាងចីរភាពនិងការពារ ប្រើប្រាស់ប្រភពទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព សមស្របនិងស្មើគ្នា ដែលគឺជាខ្លឹមសារសំខាន់ៗ ត្រូវបានបង្ហាញក្នុងលិខិតទាំងពីរគឺជាសេចក្តីប្រកាសរួមសន្និសីទកំពូល CLMV លើកទី៨ និងសេចក្តីប្រកាសហាណូយនៃសន្និសីទ ACMECS លើកទី៧។

ការសន្យាក្នុងលិខិតប្រកាសទាំងពីរនោះ ដែលមានលក្ខណៈបង្ខំ កំណត់ទិសដៅសំរាប់បណ្តាប្រទេស  ដែលកសាងផែនការអភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍បណ្តាគម្រោងនូវកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស​។ បណ្តាសេចក្តីនេះ មានផ្នែកមួយចំនួន ដែលពាក់ព័ន្ឋពាន់នឹងការប្រើប្រាស់ប្រភពធម្មជាតិនៅទន្លេមេគង្គ ខិតខំប្រឹងប្រែងដើម្បីទទួលបានទិសដៅនូវការអភិវឌ្ឍន៍យ៉ាងចីរភាព ក្នុងនោះមានបញ្ហាប្រើប្រាស់ប្រភព​ទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព សន្សំចៃ ស្មើគ្នា ក៏ដូចជាប្រភពធនធានផ្សេងទៀត./.



 

CLMV និង ACMECS គឺយន្តការទាំងពីរក្នុងកិច្ចសហប្រតិបត្តិការក្នុងប្លុកនៅអនុតំបន់ទន្លេមេគង្គ។ យន្តការទាំងពីរនោះត្រូវបានបង្កើតដោយគោលដៅស្នូលគឺកាត់បន្ថាយគម្លាតអភិវឌ្ឍន៍ បង្កើនសមត្ថភាពប្រកួតប្រជែង​ ជំរុញកំណើននិងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់បណ្តាប្រទេស ស្ថិតក្នុងអនុតំបន់មេគង្គដែលជាសមាជិក ASEAN និង លើឆាកអន្តរជាតិ ជួយឧបត្ថម្ភកសាងសហគមន៍ ASEAN។

កិច្ចសហប្រតិបត្តិការ CLMV ប្រមូលផ្តុំក្នុង ៦ វិស័យ ៖ (១) វិស័យពាណិជ្ជកម្មនិងវិនិយោគ (២) អភិវឌ្ឍន៍ប្រភពធនធានមនុស្ស (៣) កសិកម្ម (៤) ឧស្សាហកម្ម (៥) គមនាគមន៍ (៦) ទេសចរណ៍។ ក្នុង ៦ វិស័យនោះ ប្រទេសវៀតណាមសម្របសម្រួលពីរវិស័យគឺវិស័យពាណិជ្ជកម្មនិងវិនិយោគ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស

កិច្ចសហប្រតិបត្តិ ACMECS រួមមាន ៨ វិស័យ៖ (១) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ (២) កិច្ចសហប្រតិបត្តិការសុខាភិបាល (៣) កិច្ចសហប្រតិបត្តិការកសិកម្ម (៤) កិច្ចសហប្រតិបត្តិការអភវឌ្ឍន៍ធនធានមនុស្ស (៥) កិច្ចសហប្រតិបត្តិការឧស្សាហកម្ម  - ថាមពល (៦) កិច្ចសហប្រតិបត្តិការគមនាគមន៍ (៧) កិច្ចសហប្រតិបត្តិការទេសចរណ៍ (៨) កិច្ចសហប្រតិបត្តិការបរិស្ថាន។ ក្នុង ៦ វិស័យនោះ ប្រទេសវៀតណាមសម្របសម្រួលពីរវិស័យគឺជា៖ កិច្ចសហប្រតិបត្តិការអភវឌ្ឍន៍ធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម  - ថាមពល។ ក្រៅពីនេះ ប្រទេសវៀតណាមនិងប្រទេសកម្ពុជាសហអធិបតីក្នុងការសម្របសម្រួលវិស័យកិច្ចសហប្រតិបត្តិការបរិស្ថាន។

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ