19/05/2017 16:01 GMT+7 Email Print Like 0

6SOM ២ APEC៖បណ្ដាតំណាងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាម


 ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ APEC នៅវៀតណាម (រូបថត៖VOV)

សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី២ (SOM ២) នៃវេទិកាសហប្រតិបតិ្ត ការសេដ្ឋកិច្ច​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (APEC) បាន​បញ្ចប់ នា​ព្រឹកថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០១៧​។ ក្នុងថ្ងៃប្រ​ជុំ​ចុងក្រោយ បណ្ដា​តំណាង​បន្តផ្លាស់​ប្ដូរ​មតិ​អំពី​ដំណើរ​ការ​កសាង ទស្សនៈវិស័យ​របស់ APEC ដល់ឆ្នាំ២០២០ និង​អនាគតក្រោយពីឆ្នាំ២០២០។
 
​ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ គណៈប្រតិភូវៀតណាមបានចូលរួម យ៉ាង​សកម្ម​ហើយ​បង្ហាញ​នូវ​ការផ្ដើម​​គំនិត​សំខាន់ៗ ក្នុងនោះមានការផ្ដើ​មគំនិត អំពី​ការធានា​វឌ្ឍនភាព​គ្រប​ដណ្ដប់​ក្នុង​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​និងសង្គម។រាល់ ការរួមវិភាគទាន​របស់វៀត​ណាម​ត្រូវ​បាន​តំណាង​អន្តរជាតិ​វាយ​តំលៃខ្ព​ស់។​​
 
បណ្ដា​លទ្ធផលនៃសន្និសីទ SOM ២ លើកនេះសរឲ្យឃើញនូវការប្ដេជ្ញាចិត្ត របស់ APEC ក្នុង​ការបន្តនាំ​តំបន់​នេះក្លាយ​ទៅជាតំបន់​នាំមុខ​ គេក្នុងខឿនសេដ្ឋ កិច្ចសកល៕


តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ