• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

" I, Me, Mine " មានបំណងស្វែងយល់ពីខ្លួនឯង

ជោគវាសនា​​ ហឫទ័យ​​បង្កប់​នូវ​ក្តី​ទុក្ខ​កង្វល់​​​ ចិត្តបដិបក្ខ​ ពេល​ខ្លះ​ចិត្ត​ក្តៅ​ក្រហាយពុះ​ជ្រែក​បេះដូង​ ជា​​តុង​ឬកាំ​​នៃ​រូបារម្មណ៍​​​ផ្តល់​​ជូន​អ្នក​ទស្សនា​​​នូវ​​តាំង​ពិព័រណ៍​​ " I, Me, Mine -​ ខ្ញុំ​​ របស់​ខ្ញុំ គំនិតខ្ញុំ​” ទើប​ប្រ​ព្រឹត្ត​​ទៅ​នៅ​មជ្ឈមណ្ឌល​សិល្បៈ​សហសម័យThe Factory​​ ខណ្ឌ២ ទីក្រុង​ហូជីមិញ​។​

​បានអនុវត្ត​ដោយ​ ក្រុម​សិល្បករ​វ័យ​ក្មេង​ ត្រឹន​គីម​ហ្វ័រ​ (Tran Kim Hoa) ឌូ​ង្វៀន​ឡឹប​ស្វឹន​ (Do Nguyen Lap Xuan) ហ្វាង​ណាម​វៀត (Hoang Nam Viet) ស្វឹន​ហា (Xuan Ha) (Grandmadeadxh) និង​អាវ​គីម​ង៉ឹន (Ao Kim Ngan)​ (Yatender)​ តាំងពិព័រណ៍​បាន​ចាត់​ទុក​ជា​ការ​បង្ហាញ​ “អត្ត​” ទស្សនៈ​ទាន​មាន​តាំង​ពីសម័យ​យុគដំបូង​ ពេល​មនុស្ស​លោក​ទើប​កកើត​ឡើង​​ និង​បន្សល់​ទុក​នូវ​ស្លាកស្នាម​គំនូស​ពង្រាង​​នៅ​លើ​ថ្ម​។​
 
នៅ​ទី​នេះ “គំនូរ​គូរ​ខ្លួន​ឯង” (self-portraiture) ជា​វិធីសាស្រ្ត​ពេញ​និយម​មួយ​ សម្រាប់​​វិចិត្រករ​ឆ្លុះ​​និង​បង្ហាញ​ពួក​គេ​ជា​នរណា​។ មក​ជាមួយ​បរិយាកាស​​តាំង​ពិព័រណ៍​ " I, Me, Mine - ខ្ញុំ​​ របស់​ខ្ញុំគំនិតខ្ញុំ។​ មហាជន​ហាក់​ដូចបាន​វិចិត្រករ​ណែនាំ​ធ្វើ​​ដំណើរ​ស្វែង​យល់​ពី​ចំណុច​ដៅ​​នៃ​ “អត្ត​និយម​” - កន្លែង​ជ្រក​កោន​ តភ្ជាប់​ សម្បក​ខាង​ក្រៅ​ និង​ការ​យល់​ដឹង​ - កក្តា​ទាំង​អស់​​​ចម្រុះ​ដោយ​ការ កំណត់​សណ្ឋានឫកពា​មនុស្ស​​​មិន​ឈប់​ឈរ​។​
 
ជំនួប​វិចិត្រ​ករ​ទាំងឡាយ​ ដែល​នាំ​មកនូវចំណាប់​​​អារម្មណ៍​រួម​មួយ​ គឺ​​ក្តី​ចំណង់​ចំណូល​ចិត្ត​ស្វែង​យល់​ ពិសោធន៍​​អត្ត​និយម​ “ខ្លួន​ឯង​”​ របស់​ពួក​គេ​។ តួ​អង្គ​ ស្នាដៃ​ អ្នក​និពន្ធ ដូច​ក្លែង​​ខ្លួន​ លាយ​ចម្រុះ​​គ្នា​ សម្រាប់​មហាជន​យល់​ដឹង​ដោយ​ខ្លួន​ឯង​ ហើយ​​ជួន​កាល​អាច​ស្វែងរក​ឃើញ​ចំណែក​មួយ​នៃ​ខ្លួន​នៅ​ក្នុង​នោះ​ដែរ​។​


 បរិយាកាស​តាំងពិព័រណ៍​ " I, Me, Mine - ​ខ្ញុំ​​ របស់​ខ្ញុំ​ គំនិតខ្ញុំ” នៅ​The Factory

 មហាជន​ទស្សនា​ តាំងពិព័រណ៍​ " I, Me, Mine - ​ខ្ញុំ របស់​ខ្ញុំ គំនិតខ្ញុំ​”។​

 យោង​ទៅ​តាម​មុខ​សញ្ញា​មហាជន​ ដែល​​​មានចំណាប់​​អារម្មណ៍​​​ផ្សេង​ៗ​គ្នា​។​

 តាំង​ពិព័រណ៍​ "I, Me, Mine - ​ខ្ញុំ របស់​ខ្ញុំ គំនិតខ្ញុំ” ជា​បទពិសោធន៍​ពិសេស​មួយ​ សម្រាប់​មហាជន​ដែល​ស្រឡាញ់​សិល្បៈ​សហសម័យ​។

សិល្បការិនី​ ត្រឹន​គីម​ហ្វ័រ​ (Tran Thi Hoa) ចែក​រំលែក​៖ “ខ្ញុំគូរ​​ទៅ​តាម​អារម្មណ៍​ពិត​របស់​ខ្លួន តាម​និន្នាការ​​បង្ហាញលាត​ត្រដាង​​ ​​ពណ៌សម្បុរ​តិច​ ដើម្បី​រំលេចអាការៈ​​នៃ​តួអង្គ​ទាំងឡាយ​។ តួអង្គ​របស់​ខ្ញុំ​ក៏​ជា​គោល​គំនិត​ច្នៃ​ប្រឌិត​ដំបូងគឺ​ឋានៈជាស្រ្តី​នៅ​ក្នុង​សង្គម​វៀតណាម​​”។
 
ក្នុង​សង្គម​មួយដែល​​ធ្លាប់​ឆ្លង​កាត់​រលក​រាប់​ពាន់​ ក៏​ដូច​ជាការ​​ចលនា​មិន​ឈប់​ឈរ​ ក្នុង​ចរន្ត​រួម​ប្រាស្រ័យ​ខ្សែ​វប្បធម៌​ជាច្រើន​ដូចវៀតណាម​ ត្រឹន​គីម​ហ្វ័រ​(Tran Kim Hoa) យល់​ថា​​ប្រពៃណីនារី​​វៀតណាម​ នៅមាន​ភា​ព​តឹង​ចង្អៀត​​​ក្នុង​ការ​ត្រិះ​រិះ​ ហើយ​លទ្ធផលតែង​​ “ធ្វើ​បាប​ខ្លួ​ន​ឯង​”​។​
 
ទោះបី​យ៉ាង​នេះ តម្លៃ​ប្រពៃណី​និង​សម័យ​ទំនើប​ ទោះ​មាន​បញ្ហា​ជំទាស់​​ ប៉ុន្តែ​ប្រការ​​នោះ​ប្រែ​ជា​កម្លាំង​ចលករ​អភិវឌ្ឍន៍​​ ពី​ព្រោះ​ច្បាប់​អភិវឌ្ឍ​ន៍​តែង​កម្ចាត់​លះបង់​​នូវ​ភាព​អវិជ្ជមាន​ ​បង្ក​លក្ខណៈ​ឲ្យ​ភា​ព​សកម្ម​ ល្អ​ស្អាត ភាព​ស្រស់​បំព្រង​បាន​ពង្រីករីក​ចម្រើន​​។​
 
អ្នក​និពន្ធ​បង្កើត​ចម្ងល់​ គួរ​គប្បី​ត្រូវ​មាន​ការ​សម្រប​សម្រួល​ បើមិនដូច្នេះ​ ភាពតឹងចង្អៀត​​​ក្នុង​ការ​ត្រិះ​រិះ​នៃ​​សមាស​ភាពនារីវៀតណាម​ សព្វ​ថ្ងៃ​នឹង​អ​រូប​គ្មាន​​សណ្ឋាន​រួម​ បង្ក​ឧបសគ្គ​រារាំង​ការ​ទទួល​យក​អរិយធម៌​ ជឿន​លឿន​។ ជាមួយ​ត្រឹន​គីមហ្វ័រ​ (Tran Kim Hoa) តឹង​ចង្អៀត​​ឬបើក​ទូលាយ​នោះ​ជា​ការ​ជ្រើស​រើស​​នាំ​ទៅ​រក​សុភមង្គល​ ដែលស្ត្រី​​តែង​សម្រេច​ចិត្ត​ឲ្យ​​ជីវិត​របស់​ខ្លួន​។​​
 
ជាមួយ​សិល្បករ​ ហ្វាង​ណាម​វៀត(Hoang Nam Viet) ជាមួយចរន្ត​​បញ្ចេញ​មតិ ​តួអង្គ​របស់​បង​ គឺ​ការ​បង្ហាញ​​​មនោសញ្ចេតនាខាងក្នុង​ ​សម្តែង​ចេញ​មក​ខាងក្រៅ​ ប្រើ​ប្រាស់​អំបោះ​តភ្ជាប់​ខាង​ក្នុង​ ជាមួ​យ​ពិភព​ខាង​ក្រៅ​។ “​ពី​បទ​ពិសោធន៍​​ផ្ទាល់​ខ្លួនខ្ញុំ​​​​ គឺ​ជា​គោលគំនិត​ធំបំផុត​ ក្នុង​បទដ្ឋាន​ច្នៃ​ប្រឌិ​ត។ បទពិសោធន៍​​នៃ​បទដ្ឋាន​រស់​នៅ​ ពិសោធន៍​ ត្រិះ​រិះ​ សុទ្ធតែបាន​​ឆ្លុះ​បញ្ជាំង​លើ​ស្នាដៃ​...។ល។” ហ្វាងណាម​វៀត (Hoang Nam Viet) ​ចែក​រំលែក​។​
 
នៅទី​នេះ​ តម្លៃ​សិល្បៈ​ក្នុង​ស្នាដៃ​របស់​បង បានបង្កើត​ចំណាប់​អារម្មណ៍​ខ្លាំង​ ពោរពេញ​លក្ខណៈរាង​កាយ​ ហើយ​​តែង​តែ​វិវត្តន៍​​ទៅ​មុខ​។ បំផុស​គំនិត​​អារម្មណ៍​របស់​បង​ មកពី​តថភាព​ប្រចាំ​ថ្ងៃ​ បង្កើតរូបភាព​តាម​រយៈ​អារម្មណ៍​អត្តនោម័ត​និង​សីលធម៌ទ្រឹស្តី​របស់​បង​...។ល។​
 
ដោយ​ឡែក​អាវ​គីម​ង៉ឹន​ (Ao Thi Ngan) ស្នាដៃ​រៀប​ចំ​ “២-១” របស់​បងស្រី​បាន​តាំង​បង្ហាញ​ជិត​ នៅ​ក្នុង​មណ្ឌល​ដោយឡែក​របស់The Factory​។ ទាំងអស់​បាន​និទាន​តាមរយៈ​​ភាពយន្ត​និង​រូបថត រក្សាទុក​នូវ​កាលៈទេសៈ​ចៃដន្យ​ រួម​ជាមួយ​គោល​បំណងចង់​​រួច​ចាក​ពី​ពិ​ភព​ចង្អៀត​របស់​ខ្លួន​ឯង​ ហើយ​ឆ្លងកាត់​ចន្លោះ​ដ៏ធំ​ ដើម្បី​ឈោង​ប៉ះ​នូវ​ប្រការ​អ្វី​ ដែល​ជា​សច្ចៈ​ពិត​ប្រាកដ​៕​






 ស្នាដៃ​របស់​ត្រឹន​គីម​ហ្វ័រ​ (Tran Kim Hoa) តាម​និន្នាការ​ស្តែង​បង្ហាញ ​ពណ៌​សម្បុរ​តិចតូច​​ ដើម្បី​​រំលេច​អាការៈ​នៃ​តួ​អង្គ​របស់​ខ្លួន​។​

 ស្នាដៃ​របស់​ត្រឹន​គីម​ហ្វ័រ​ (Tran Kim Hoa) បង្ក​ចំណាប់​អារម្មណ៍​លើ​មហាជន​ ជាមួយ​​ឋានៈស្ត្រី​វៀតណាម​។​





 ស្នាដៃ​របស់​ហ្វាង​ណាម​វៀត ​(Hoang Nam Viet) ជា​ការ​សម្តែងបង្ហាញ​នូវ​​គោល​គំនិត​ខាងក្នុងចិត្ត ​រំលេច​ចេញ​ទៅ​ខាង​ក្រៅ​
ប្រើ​ប្រាស់​ខ្សែ​អំបោះ​ត​ខាងក្នុង​ជាមួយ​ពិភព​ខាងក្រៅ​។​


 បរិយាកាស​​តាំង​បង្ហាញ​កម្រង​ស្នាដៃ​របស់​ហ្វាង​ណាម​វៀត(Hoang Nam Viet)។

 ស្នាដៃ​របស់​ស្វឹន​ហា (Xuan Ha)។

 ស្នាដៃ​រៀបចំ​បញ្ចាំង​ទៅ​លើផ្ទាំងសូត្រ​​ ស្រះ​ទឹក​ និង​ដី​ល្បាប់​របស់​ស្វឹន​ហា (Xuan Ha)។

 បរិយាកាស​តាំង​បង្ហាញ​ស្នាដៃ​របស់​សិល្បករ​ស្វឹន​ហា (Xuan Ha)។​

 ស្នាដៃ​របស់ឌូ​ង្វៀន​ឡឹប​ស្វឹន​ (Do Nguyen Lap Xuan)។​

 បរិយាកាស​សម្តែង​បង្ហាញ​របស់​សិល្បករ​ឌូ​ង្វៀន​ឡឹប​ស្វឹន ​(Do Nguyen Lap Xuan)។​
 

 អត្ថបទ៖ ង្វៀន​វូ​ថាញ់​ដាត     ​ រូបថត៖ ង្វៀន​ឡឹន​
 


ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top