20/10/2016 10:44 GMT+7 Email Print Like 0

“ Brexit”មិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស


“ Brexit”មិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស

"​ដំណើរការ​អភិវឌ្ឍន៍ទំនាក់ទំនង រវាងអង់គ្លេស​និងទីក្រុងហូជីមិញ និ​យាយ​ដោយ​ឡែក និង​ជាមួយ​វៀត​ណាម​និយាយ​រួម មិន​រងឥទ្ធិពល​អ្វី ដោយ​សារ​ប្រទេស​អង់គ្លេស​ចាក​ចេញ​ពី EU ។ ” នេះគឺការ​សន្យារបស់​ ប៉ារុង Lord Price អនុរដ្ឋលេខាធិ​ការ ទទួល​បន្ទុកគោលនយោបាយពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្មក្រៅប្រទេស អង់​គ្លេស នៅក្នុង​ជំនួបសន្ទនា​ជាមួយ លោក​ Nguyen Thanh Phong ប្រធានគណៈកម្មា​ធិការ​ប្រជាជន​ទីក្រុងហូ​ជីមិញ នា​រសៀល​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦​។ នៅទីនេះ លោក Nguyen​ Thanh Phong បានសម្ដែង​នូវជំនឿជាក់​ថា៖ ដំណើរ​ទស្សនកិច្ច​លើកនេះ នឹងជាសញ្ញា​សំខាន់​ ក្នុងទំនាក់ទំនងរវាងប្រទេស​ទាំងពីរ បង្កលក្ខណះងាយ​ស្រួល ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី រវាងប្រទេសទាំងពីរនិយាយរួម និងរវាងអង់គ្លេស និងទីក្រុងហូ​ជីមិញ និយាយ​ដោយឡែក​។ ចាប់​អារម្មណ៍ចំពោះផែន​ការអភិវឌ្ឍន៍​ក្នុងអនាគត​ របស់ទីក្រុងហូជីមិញ ប៉ារុង ​Lord Price បានអះអាង​ថា៖ ប្រទេសអង់គ្លេស បន្តមាន​គោល​បំណង​បន្តពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ ជាមួយ​វៀត​ណាម​ជាពិសេស​គឺទីក្រុងហូជីមិញ លើគ្រ​​ប់វិស័យ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ