26/06/2015 10:05 GMT+7 Email Print Like 0

​FTA នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះសេដ្ឋកិច្ចរបស់វៀតណាមនិងEU

នាព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៥ សាលាសភាបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច​មជ្ឈឹម​វៀតណាម​បានសហការ​ជាមួយស្ថាន​ទូតដាណឺម៉ាក់ ប្រចាំ​នៅទីក្រុងហាណូយ​រៀបចំ​សិក្ខាសាលាក្រោម​ប្រធានបទ “កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​​​សេរីវៀត​​ណាម-សហ​ភាពអឺរ៉ុប-អត្ថន័យ ​ចំពោះកំណែទម្រង់​គោលន​យោបាយ និងរបប”។ ឆ្លងវង់ចរចា​ជា​ផ្លូវការ​ចំនួន១៣​វង់និង​វង់ចរចា​ពាក់កណ្ដាលជាច្រើន​ទៀត ភាគី​នានាកំពុង​នៅក្នុង​ដំណាក់​កាលចុង​ក្រោយសំដៅ​បញ្ចប់​ការចរចា​និង​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​នេះ។ តាមមិត​របស់តំណាងភាគ​ច្រើន​ថា នាពេល​កិច្ច​ព្រម ព្រៀង FTA នេះត្រូវ​បាន​ដំណើរការ នឹង​នាំមកនូ​វផលប្រយោជន៍ដ៏​ធំធេង​ចំពោះ​សេដ្ឋកិច្ច​វៀតណាម​ និង​សកម្មភាព​របស់អង្គភាព​អាជីវកម្ម​ទៀតផង។ ប៉ុន្តែ រួម​ដំណើរជាមួយ​ផលប្រយោ​ជន៍នោះ គឺ​ការសាក​ល្បងដែល​ទាំងរដ្ឋាភិបាល​ផង​និងអង្គភាពអាជីវកម្ម​ផងត្រូវ​ប្រឈបមុខ។ ដើម្បីប្រែការសាកល្បងក្លាយទៅជាឱកាស បែរឱកាស​ក្លាយទៅ​ជា​ផលប្រយោជន៍​ជាក់​ស្ដែង ទាមទារជាច្រើននូវដំណើរ​ការ ផ្លាស់ប្ដូររបប​និងគោល​នយោបាយរបស់វៀតណាម និងEUសំដៅជួយ​ឧបត្ថម្ភអង្គ ភាពអាជីវកម្មនិងសកម្ម​ភាពផលិតកម្មនៅក្នុងប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ