28/06/2015 09:32 GMT+7 Email Print Like 0

​EU បង្កើតមូលដ្ឋានទទួលជនអន្តោប្រវេសនៅបណ្ដាប្រទេសខ្សែដំបូង


EU បង្កើតមូលដ្ឋានទទួលជនអន្តោប្រវេសនៅបណ្ដាប្រទេសខ្សែដំបូង (AFP/VNP)

សន្និសីទកំពូលសហភាព​អឺរ៉ុប (EU) ពិភាក្សា​ អំពីបញ្ហាអន្តោ​ប្រវេស​បាន​បញ្ចប់ នាថ្ងៃទី២៦ខែមិថុនាឆ្នាំ​២០១៥ នៅក្រុង Brussels បែលហ្ស៊ីក ដោយការទទួល​បាន​ការ​ឯកភាព​ស្ដីពី​ផែន​ការ​បែក​ចែក​កំរិត ​អន្តោ​ប្រវេស​និងបង្កើត​ប្រព័ន្ធ​មូលដ្ឋាន​ទទួល​ជនអន្តោប្រវេស​ នៅបណ្ដាប្រទេសខ្សែដំបូង ដូចជាក្រិក និងអ៊ីតាលី សំដៅកាត់​បន្ថយ​អំរែក​ធ្ងន់​សំរាប់​បណ្ដាប្រទេសនេះ។ ទន្ទឹមនឹង​នោះ EU នឹងជួយឧបត្ថម្ភ​ចំណាយ​ទទួល​និងដោះ​ស្រាយ​លិខិត​សូម​អន្តោ​ប្រវេស​សំរាប់ បណ្ដាប្រទេសនេះ​ទន្ទឹមនឹង​នោះ​បង្កើត​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ និង​ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ដើម្បីបញ្ចុះ​បញ្ចូល​បណ្ដាប្រទេសទ្វីប​អាហ្វ្រីក ទទួលឡើងវិញ​ពលរដ្ឋ​របស់ខ្លួន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ