27/02/2017 10:11 GMT+7 Email Print Like 0

​APEC ផ្តល់អាទិភាព​អំពី​សន្តិសុខ​ស្បៀងអាហារ​និង​កសិកម្ម​សមស្រប​ជាមួយ​បំរ៉ែប​មរួល​អាកាស​ធាតុ​


APEC ផ្តល់អាទិភាពអំពីសន្តិសុខស្បៀងអាហារនិងកសិកម្មសមស្របជាមួយបំរ៉ែបមរួលអាកាសធាតុ

ក្នុងក្របខ័ណ្ឌសន្និសីទលើកទិមួយ បណ្ដាមន្ត្រីជាន់ខ្ពស់( SOM 1) វេទិកា​សហ​ប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ​២០១៧ និងកិច្ចប្រជុំទាក់​ទិន​នានា នាថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ( ​ខេត្ត ​Khanh Hoa) ក្រសួង​​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀត​ណាម បាន​រៀប​ចំ​វេទិកា​ដៃគូ​គោល​នយោបាយ ស្ដីអំ​ពី​​សន្តិ​​សុខ​ស្បៀង​អាហារ (PPFS)។ 
 
តាមរយៈការពិភាក្សា បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក បានវាយ​តំលៃ​ខ្ពស់​ប្រទេស​​ម្ចាស់​​វៀត​​ណាម ក្នុង​ការ​ផ្តើម​គំនិត និង​លើក​ឡើង​បញ្ហា​ស្នូល ត្រៀម​រៀប​ចំ​ឯកសារ​យ៉ាង​ហ្មត់​ចត់ ដើម្បី​អនុវត្តប្រសិទ្ធិភាពលទ្ធផល វេទិកា​សន្ទនា​គោល​នយោបាយ ស្ដីអំពីសន្តិសុខ​ស្បៀង​អាហារ​។ ប្រការ​នេះ​បាន​បង្កើត​ឡើង​គ្រិះ​ដ្ឋាន​សំរាប់​សកម្មភាព​ជាបន្ត ក្នុងឆ្នាំ APEC ២០១៧ ដែល​ក្នុងនោះ​មាន​ជំនួប​សន្ទនា​ជាន់​ខ្ពស់ ស្ដីអំពី​សន្តិសុខ​ស្បៀង​អាហារ និង​កសិកម្ម​​​ចីរភាព ទប់​ទល់​នឹង​បំរ៉ែ​បំរួល​អាកាសធាតុ​ នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ​នាខែ​សីហា​ឆ្នាំ​២០១៧៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាអត្ថបទបានផ្សាយ