06/02/2016 18:08 GMT+7 Email Print Like 0

២០១៦៖ ការប្រកួតប្រជែងនិងបញ្ហាប្រឈម

សេដ្ឋកិច្ចឆ្នាំ២០១៥ កន្លងទៅហើយប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​គួរ​កត់​សម្គាល់​មួយ​ចំនួន​ដែរ​។ ព្រម​ទាំង​គូស​បញ្ជាក់​ជំហាន​មួយ​ដ៏សំខាន់​និង​សកម្ម​ក្នុង​ការ​ចូល​រួម​ចុះ​ហត្ថ​​លេខាលើកិ​ច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី។​ ឆ្នាំ២០១៦ វៀត​ណាម​នឹង​ឈាន​ចូល​សមាហ​រណកម្ម​នៅកម្រិត​ស៊ីជម្រៅជាង​។ ហើយ​ប្រការ​នេះក៏​បាន​ព្យាករណ៍​សេដ្ឋកិច្ច​វៀត​ណាម​ នឹង​ជួប​ប្រទះ​នៅ​ការ​លំបាក់​ចំពោះ​មុខ ក្នុង​នោះ​ពិសេស​ត្រូវ​និយាយ​ដល់​ប្លុក​សហគ្រាស​។ ខាង​ក្រោម​នេះ គឺខ្លឹម​សារចែក​រំលែក​របស់​រដ្ឋមន្រ្តី​ក្រសួង​ផែន​ការ​និងវិនិយោគ ប៊ុយ​ក្វាង​វិញ ចំពោះ​អ្នក​យក​ព័ត៌​មាន​​របស់ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម​។

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគប៊ុយក្វាងវិញ។ រូបថត៖ ដឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

អ្នកយកព័ត៌មាន៖ ជម្រាបប្រសាសន៍លោករដ្ឋមន្រ្តី សំរាប់ឆ្នាំ២០១៥ គឺជា​ឆ្នាំគូស​បញ្ជាក់​នូវជំហាន​សំខាន់​មួយ​ក្នុង​ការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិ​របស់​វៀត​ណាម។ ដូច្នេះ​វៀតណាម​នឹងត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ​ក្នុង​សមាហរណកម្ម​?

រដ្ឋមន្រ្តី ប៊ុយក្វាងវិញ៖ វៀតណាមកំពុងសកម្ម​ក្នុងការចុះហត្ថ​លេខា លើកិច្ចព្រមព្រៀមពាណិជ្ជកម្ម​សេរី និងឈាន​ចូល​ឆ្នាំ​២០១៦ វៀតណាមនឹ​ងចាប់ផ្តើមឈាន​ចូលស​មាហរណកម្ម នៅកម្រិតខ្ពស់​ជាង បើប្រៀប​នឹង​កម្រិត​សមាហរណកម្ម​សព្វ​ថ្ងៃ។​

ជាបឋមគឺយើង​ចូលរួមការបង្កើតសហគមន៍​អាស៊ាន ក្នុងនោះមាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅថ្ងៃទី​៣១ខែធ្នូ​ឆ្នាំ​២០១៥​។ ពេលចូលរួម​សហគមន៍នេះ យើងនឹងត្រូវ​ប្រឈម​មុខ​ចំពោះបញ្ហាទាំ​ងបី៖ នោះ​គឺការ​បង្វិល​ទំនិញ​ដោយ​សេរីកា​របង្វិល​វិនិយោគ​ដោយសេរី និង​ការបង្វិលពលករ​ដែលមានបច្ចេក​ទេសជំនាញ​ខ្ពស់​ដោយសេរី។

តាមខ្ញុំបើមិន​លើកកម្ពស់សមត្ថភាព​ប្រកួតប្រជែង​ទេ យើងនឹង​អាចបាត់​បង់​ការងារ “នៅនឹង​ទីកន្លែង”។ ខ្ញុំសូម​លើក​យក​ឧទាហរណ៍​ដូច៖ ការ​ជ្រើសរើស​អាកាសយានិក​របស់អាកាសចរណ៍ Vietnam Airlines កន្លង​ហើយ។ បើ​កាល​ពីមុន​នេះ គ្រាន់តែជ្រើសរើស​ពលករក្នុង​ប្រទេស។ ប៉ុន្តែឥឡូវនេះ Vietnam Airlines អាចជ្រើស​រើស​បុគ្គលិក​នៅទូ​ទាំង​តំបន់​អាស៊ាន ហើយ​នេះក៏ជាបញ្ហា​ប្រឈម​វិជ្ជមាន​ចំពោះ​មុខ​។

បន្ទាប់​មក ឆ្នាំ២០១៦  វៀតណាមត្រូវ​ឈានចូលអនុវត្ត FTA វៀតណាម-​កូរ៉េខាង​ត្បូង ដែល​មាន​សុពល​ភាព​ចាប់​ពីថ្ងៃទី​១ ខែមករា ឆ្នាំ២០១៦។ កិច្ចព្រមព្រៀង FTA មួយទៀត រវាង​វៀតណាមនិង​សហព័ន្ធ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប កំពុង​ត្រៀមបាន​អនុម័ត​។ មិនទាន់និយាយ​ដល់ កិច្ចព្រមព្រៀង FTA មួយចំនួន​ផ្សេងទៀត កំពុងរ​ងចាំដូច​ជា៖ វៀតណា​ម​-អឺរ៉ុប TPP ។ល។ ដូច្នេះ អាចនិយាយថា​បញ្ហាធំទាំង​ឡាយ​នេះ ជាជំហាន​មួយ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​របស់វៀត​ណាម​។

អ្នកយកព័ត៌​មាន៖ ជម្រាបលោក​រដ្ឋមន្រ្តី ការសមាហរណកម្ម​សេដ្ឋកិច្ច​នេះ នឹង​មានឥទ្ធិពល​ដល់ខឿន​សេដ្ឋកិច្ច​របស់​វៀត​ណាម​ ក្នុងរយៈពេលខាង​មុខដូចម៉្តេច​ខ្លះ? រដ្ឋាភិបាល​វៀតណាម​និង​សហគ្រាស​វៀតណាម​បាន​ត្រៀម​បម្រុង​អ្វី ដើម្បីទទួល​ឱកាស​ពី​កិច្ចព្រមព្រៀង FTA ផ្តល់ឲ្យ?

រដ្ឋមន្រ្តីប៊ុយក្វាងវិញ៖ រដ្ឋសភានិង​អ្នកឯកទេសសេដ្ឋកិច្ច កាសែតបាន​និយាយ អំពីបញ្ហាទាំង​នេះយ៉ាង​ច្រើន។ តាម​ខ្ញុំ មានចរន្ត​ទស្សនៈ​ពីរ។ ចរន្តទស្សនៈទី​មួយនិយាយ​ថា យើងបាន​និងកំពុង​ត្រៀមបម្រុង​យ៉ាង​ល្អ។ រដ្ឋាភិបាល​​ត្រៀមបម្រុង​ល្អ និងសហគ្រាសក៏​បានត្រៀម​បម្រុង​ហើយ​ដែរ។

ទស្សនៈមួយ​ចំនួនធំយល់​ឃើញថា យើងត្រូវការមានផែន​ការជាក់ច្បាស់ជាង លម្អិតជាង​ដើម្បីឲ្យរាល់​សហគ្រាស ប្រជាជន​យល់ដឹង​បានឱកាស​ពេល ដែលកិច្ចព្រមព្រៀងទាំងនេះនាំមក។ ហើយបង្ហាញរបៀប​ធ្វើដូច​ម្តេច ដើម្បី​ទាញ​យក​ឱកាសនោះឲ្យ​បាន ព្រមទាំង​បង្ហាញបាន​បញ្ហាត្រូវ​ប្រឈម​ក្នុង​ផ្នែក វិស័យ​នីមួយៗ ។

ខ្ញុំនិយាយដូច​នេះ ពីព្រោះកិច្ច​ព្រមព្រៀង​ទាំងឡាយ​មិន​ដូចគ្នា​ទេ។ មិន​មែន កិច្ចព្រម​ព្រៀង FTA ណា​ក៏ដូច​កិច្ច​ព្រម​ព្រៀង FTA ណា។ កិច្ចព្រម​ព្រៀងនីមួយៗមាន​ចំណុចរួ​មមួយចំនួ​ន ឧទាហរណ៍ ផ្នែកវាយ​នភណ្ឌ​មាន​បញ្ហា​ប្រឈម​ផ្សេង វិស័យ​បច្ចេកវិទ្យាអេឡិក​ត្រូនិក​ផ្សេង ផ្នែកកសិកម្មកាន់តែផ្សេង​ទាំង​ស្រុង​ទៀត។ ហេតុដូច​នេះ វិស័យ ក្រសួង និងផ្នែកនីមួយៗ ត្រូវបង្ហាញនូវ​បញ្ហាប្រឈមទាំង​ឡាយ ចំពោះរាល់​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​យ៉ាង​ណា។ ហើយ​ត្រូវវាយ​តម្លៃត្រឹមត្រូវ​ចំពោះដៃគូរបស់​ខ្លួន ។

ខ្ញុំឧទាហរណ៍៖ កិច្ចព្រមព្រៀង FTA ទ្វេភាគីរវាងវៀត​ណាម-កូរ៉េខាង​ត្បូង គឺប្រទេ​ស​កូរ៉េ​ខាង​ត្បូង​មាន​ចំណុច​ខ្លាំង​និង​ខ្សោយ  បើប្រៀបនឹងវៀតណាម។ បើកិច្ចព្រមព្រៀង FTA រវាងវៀតណាម-កូរ៉េ​ខាងត្បូង​បើកចេញ គឺការ​ឥទ្ធិ​ពល​របស់កូ​រ៉េខាង​ត្បូង ចំពោះវៀត​ណាម ពេលដែ​លបើកទ្វារយ៉ាង​ដូចម្តេច​? ហើយ​ផ្ទុយ​ទៅវិញ​យើង​មាន​ឱកាស​អ្វីពេល​នាំចេញទៅកូរ៉េ​ខាង​ត្បូង​។

នោះគឺជាបញ្ហា​ជាក់ស្តែង។ ខ្ញុំគិតថា យើងធ្វើបាននូវបញ្ហាសារ​វ័នមួយចំនួនអំពីការជូន​ព័ត៌មាន ដល់សហគ្រាស ដល់​ផ្នែក​ទំនិញ ប៉ុន្តែ​យើងមិនអាចធ្វើ​បានគ្រប់ប្រការ​ដូចខ្ញុំនិយាយ​នោះទេ។​

តាមខ្ញុំ យើងត្រូវប្រជុំសហគម​ទាំងឡាយ ហើយពិភាក្សាជា​មួយសហ​គ្រាស។ ចាប់ពី​នោះ កសាង​យន្តការ​គោល​នយោបាយ​ជម្រុញកម្លាំង​ចលករក្នុង​ប្រទេស អាចទាញ​យកបាន​នូវឱកាសដែល កិច្ចព្រមព្រៀង FTA នាំមក ហើយ​មាន​ផ្នែនការ​ឆ្លងកាត់​បញ្ហា​ប្រឈម​ទាំង​នេះ ​។

ខ្ញុំយល់​ថា ភារកិច្ចរបស់រដ្ឋាភិបាល កម្មាភិបាល និងផ្នែកត្រូវធ្វើច្រើន​ជាងនេះ​ទៀត បំផុត​គឺយើងនៅ​មាន​ពេល​វេលា​។ ពីព្រោះ កិច្ច​ព្រមព្រៀង​ធំបំផុតដែល​យើងត្រូវប្រឈម​មុខ នោះគឺ កិច្ច​ព្រម​ព្រៀង FTA រវាង​វៀតណាម​និង​អឺរ៉ុប និង​កិច្ចព្រម​ព្រៀង TPP ។

ត្រូវការសរសេរ​ព្រាងផែនការលម្អិត​មួយ ដើម្បីអូសទាញយកនៅប្រៀ​បខ្លាំង​ដែល​នាំមក ឆ្លងកាត់​បាន​បញ្ហា​ប្រឈម នឹង​ត្រូវប្រឈម​មុខនូវ​ពេលចូល​រួមកិច្ច​ព្រម​ព្រៀង FTA ទាំងស​កលលោ​ក។



វៀតណាមនឹងរងឥទ្ធិពលជាក់ស្តែង ចំពោះបញ្ហាបង្វិលពលករដែលមានបច្ចេកទេសខ្ពស់ដោយសេរី ក្នុងប្លុកអាស៊ាន។
រូបថត៖ វូស៊ិញ-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ផ្នែកផលិតកម្មនិងផលិតរថយន្តក្នុងប្រទេស នឹងរងកម្លាំងគាបសង្កត់ពីការនាំរថយន្តចូល។
រូបថត៖ ត្រឹនវៀត-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បង្កើតសហគមណ៍អាស៊ាននឹងមានការជះឥទ្ធិពលដល់ការងារជ្រើសរើសពលករនៃផ្នែកអាកាសចរណ៍វៀតណាម។
រូបថត៖ យីខឿង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពេលចូលរួមសហគមន៍អាស៊ាន វៀតណាមនឹងត្រូវប្រឈមមុខនឹងបញ្ហាពីការបង្វិលទំនិញដោយសេរី។
រូបថត៖ ដ័នម៉ាញយឿង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អ្នកយកព័ត៌មាន៖ មានមតិជាច្រើនពោលថាសហគ្រាសឯកជន សហគ្រាសធុនល្មមនិង​តូចសព្វថ្ងៃយ៉ាង​ឯកោ មិន​មានអាទិភាព​ ដូចសហគ្រាស​ដែលមាន​ប្រាក់វិនិយោគ​ទុន​ពីបរទេស។ លោក​រដ្ឋមន្រ្តី​វាយ​តម្លៃ​ពីមតិ​ខាង​លើដូច​ម្តេច​ដែរ​?

រដ្ឋមន្ត្រី ប៊ុយក្វាងវិញ៖ តាមខ្ញុំ រដ្ឋាភិបាល​មើលសំខាន់នូវផ្នែក​សេដ្ឋកិច្ច​ទាំង​អស់ និង​រដ្ឋាភិបាល​ក៏កំពុង​ធ្វើការ​ងារ​យ៉ាង​ច្រើន​ ដើម្បីប្លុកសហគ្រាស​នេះ។ មិនត្រឹមតែរដ្ឋាភិបាល រដ្ឋ​សភា ទាំង​ប្រព័ន្ធ​រដ្ឋាភិបាល​សុទ្ធតែ​ចូលរួ​ម​ទាំង​អស់​។

ជាក់ស្តែង ច្បាប់ដែលបានបង្កើតចេញជាទូ​ទៅដូចជា៖ ច្បាប់​វិនិយោគ ច្បាប់ពាណិជ្ជកម្ម​កែប្រែ និង​ច្បាប់​ពន្ធ​កែ​ប្រែ ក្នុង​រយៈពេល​កន្លងទៅ​សុទ្ធតែ​មាន​អាទិភាព សម្រាប់សហគ្រាសធុនល្មមនិងតូច សហគ្រាសឯកជន។

យ៉ាងណា​មិញ កំពុងមានការប្រៀបធៀប​សហគ្រាស FDI មានអាទិភាព​ច្រើន​ជាង។ ប្រការ​នោះ អាចត្រូវ​ចំពោះ​ជ្រុង​ណាមួយ​តែប៉ុណ្ណោះ ប៉ុន្តែមិន​ត្រូវទាំង​ស្រុងទេ។ ហេតុដូចនេះ ច្បាប់​គឺជាច្បាប់រួម​ឲ្យផ្នែក​ទាំង​អស់។ ខ្ញុំឧទាហរណ៍​៖ មិនមែន​ច្បាប់បច្ចេកវិទ្យា​ខ្ពស់​អនុវត្តតែឲ្យ​សហគ្រាស​ FDI។

ច្បាប់បច្ចេក​វិទ្យាខ្ពស់ គឺអនុវត្តឲ្យទាំងសហគ្រាស​ក្នុងប្រទេស និងសហគ្រាស​បរទេស។ បញ្ហា​គឺសហគ្រាស​ក្នុងប្រ​ទេស​ទៅជិត​ និងមានគ្រប់​លក្ខណៈដើម្បី​ទទូលយក​អាទិភាព​នេះទេ ហើយ​ចុះឈ្មោះដើម្បី​អនុវ​ត្តដែរ​ឬទេ។

​ហើយច្បាប់​នេះមិនមែន​កំណត់ ថាសម្រាប់សហគ្រាស​​បរទេស។ ប៉ុន្តែ​ពីព្រោះ​សហគ្រាស​បរទេ​ស​គឺជា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំ​អន្តរ​ជាតិ ពួកគេមាន​ផលិតផល​សម្រេចគុណ​ភាព​កម្រិតខ្ពស់ ហើយ​ពួកគេមាន​គ្រប់​សំណូម​ពរ។

អ្នកយក​ព័ត៌មាន៖ ខាងក្រសួង​ផែនការ​​និង​វិនិយោគបាន​​ និងកំពុង​សេនាធិការ​ឲ្យរដ្ឋាភិបាល ​កសាងរបង​ច្បាប់​ដូច​​ម្តេច ដើម្បីបង្ក​លក្ខណៈឲ្យ​សហគ្រាស​​ឯកជន​​រីកចម្រើន​​បាន ជម្រាប​​ប្រសាសន៍​រដ្ឋមន្រ្តី​?

រដ្ឋមន្រ្តីប៊ុយក្វាង​វិញ៖ ខ្ញុំយល់ស្របនឹងម​តិមួយគឺ យើងមិន​ទាន់យក​ចិត្តទុក​ដាក់​គ្រប់​គ្រាន់ និង​មិនទាន់​ច្បាប់តឹង​តែង ដើម្បី​បង្កលក្ខណៈ​ឲ្យសហគ្រាស​ឯកជន ធុនល្មមនិងតូច​របស់វៀតណាម​រីកចម្រើន​។ នេះក៏​ជាប្រ​ការ​ដែល​ខ្ញុំព្រួយ​បារម្ភ​។

ទោះបី មានអាទិភាពហើយ ប៉ុន្តែត្រូវតែធ្វើ និងធ្វើទៀត ដើម្បីឲ្យ​សហគ្រាសទន់​ខ្សោយឈរ​ឡើង រីក​ចម្រើន​ខ្លាំង​ឡើង ដើម្បី​ក្លាយជា​កងកម្លាំងស្នូល​នៃខឿន​សេដ្ឋកិច្ច​វៀត​ណាម​។

ដូចនេះ​ហើយ ក្រសួង​ផែនការនិងវិនិយោគបានបង្កើតច្បាប់ជាច្រើន ក្នុងនោះមានច្បាប់ជាច្រើន បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យសហគ្រាស​ដូច​ជា៖ ច្បាប់វិនិយោគ ច្បាប់​សហគ្រាស​កែប្រែ។ ហើយ​ខាង​មុខ​នេះយើង​ខ្ញុំនៅ​ធ្វើជាង​នេះ​ទៅទៀត​។ ឆ្នាំ២០១៥ ក្រសួងផែនការ​និង​វិនិយោគ​បាន​រដ្ឋាភិបាល​អនុញ្ញាត​បង្កើត​មូលនីធិ​ឧបត្ថម្ភ​សហគ្រាស​ធុនល្មម​និង​តូច។

មូលនីធិនេះនឹង​ប្រើប្រាក់ក្នុង​ថវិការជាតិ ហើយតាមរយៈធនាគារ​ពាណិជ្ជ​កម្ម ដើម្បី​សម្រាប់​ឲ្យកម្ចី​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ធុនល្មម​និង​តូច។ ក្រសួងផែនការ​និងវិនិយោគ​កំពុង​ធ្វើម្ចាស់នៃមូល​នីធិ​ឧបត្ថម្ភនេះ។​

ខាងមុខ​នេះ យើងខ្ញុំកំពុងសរសេរព្រាង​ច្បាប់ឧបត្ថម្ភ​សហគ្រាសល្មម​និងតូច មិន​ត្រឹមនៅកម្រិត​ថ្នាក់សន្ធិ​សញ្ញា ការងារ​នេះបានរដ្ឋស​ភាឯកភាព​។ សព្វថ្ងៃ គណៈកម្ម​ការសរសេរ​ព្រាងកំពុង​សកម្ម ដើម្បី​បង្កើតច្បាប់​ព្រាង​ដំបូង ដើម្បី​ពិភាក្សា​ពីគោល​នយោបាយ​អាទិភាព ឧបត្ថម្ភ​ឲ្យសហគ្រាស​ធុនល្មម​និង​តូច។

ក្រៅពីនេះ យើងខ្ញុំកំពុងស្នើរដ្ឋាភិបាល បង្កើតមជ្ឈមណ្ឌលពន្លក​នៃសហគ្រាស ក៏ដូចជា​ការឧបត្ថម្ភកែច្នៃ។ ពីព្រោះ​គំនិត​កែច្នៃនេះ​ នឹងចាប់ផ្តើម​ពីប្រជាជន​ទាំងឡាយ និង​សមាសភាព​ទាំងអស់។

យើងខ្ញុំលើកទឹក​ចិត្តស្រទាប់យុវវ័យ បញ្ញាវ័ន ដើម្បីពួកគេអាចរិះ​គិតដល់​ការច្នៃ​ប្រឌិត ដល់​គំនិត​ថ្មី វិនិយោគ​ផ្សង ពីនោះ​លើកទឹកចិត្ត​ស្រទាប់​សហគ្រាសវ័យ​ក្មេងរីក​ចម្រើន៕​

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាមកាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ