27/10/2015 09:36 GMT+7 Email Print Like 0

ឱកាស​សម្រាប់​អង្គភាព​អាជីវកម្ម​ខណៈ​ដែល​វៀត​ណាម​និង​ EU ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ FTA​

នាព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ នៅក្រុងហូជីមិញ ក្រសួងការបរទេសវៀត​ណាម​បាន​រួម​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំនៅ​វៀត​ណាម (Eurocham)រៀបចំសន្និ​សិទ “ឱកាស​និងការសាកល្បង ចំពោះអង្គ​ភាព​អាជីវកម្ម​ និងរដ្ឋអំណាច​តំបន់​ខណៈ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA ) រវាង​វៀតណាម ជាមួយ EU ត្រូវ​បាន​​ចុះហត្ថលេខា”។ អញ្ជើញចូលរួម​សន្និសីទនេះ មានលោកLe Hoai Trung អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​វៀត​ណាម​ លោក Bruno Angelet ឯកអគ្គ​រដ្ឋ​ទូត និងជា​ប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ នៅវៀត​ណាម និង​លោក​ស្រី Nicola Connolly ប្រធាន Eurocham។

នៅ​សិក្ខា​សាលា​នេះ ជំនាញ​ការអឺរ៉ុប និងវៀតណាម បានចែករំលែកការ វាយតម្លៃ​ស្តីពី​សក្តានុភាព​និង​ប្រសិទ្ធិភាព​ដោយ​កិច្ច​ព្រម​ព្រៀង FTA នាំមក ខណៈដែលកិច្ចព្រម​ព្រៀងនេះ​ត្រូវ​បាន​ចុះហត្ថលេខា និងមាន​សុពល​ភាព។ អង្គភាព​អាជីវកម្ម​អឺរ៉ុប ក៏បានជួបធ្វើការជាមួយអង្គភាពអាជីវកម្ម រដ្ឋអំណាចតំបន់ ជាច្រើនសំដៅ​បង្កើនការផ្សារ​ភ្ជាប់ និង​ឱកាស​វិនិយោគ ធ្វើអាជីវកម្ម​របស់អឺរ៉ុប ជាមួយតំបន់នានាទូទាំងប្រទេស​វៀត​ណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ