12/11/2014 09:02 GMT+7 Email Print Like 0

ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមនាំចេញកសិ - ជលផលទៅអេហ្ស៊ីប


ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាមនាំចេញកសិ-ជលផលទៅអេហ្ស៊ីប (VOV)

នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៤ ក្រុមការងារពន្លឿនពាណិជ្ជកម្មរបស់ក្រសួង​ឧស្សាហ-ពាណិជ្ជកម្ម​វៀតណាមបានសហការជាមួយសភាពាណិជ្ជកម្មក្រុង​គែរៀប​ចំ​សិក្ខាសាលា​ឧទ្ទេសនាម​អំពីទីផ្សារក៏ដូចជាឱកាសអាជីវកម្មមុខទំនិញ​កសិផលនិងជលផលវៀតណាម។

ដំណាងរបស់សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនពាណិជ្ជកម្មអេហ្ស៊ីបជាង ៣០ ​បានចូលរួម​សិក្ខាសាលា​ ​និងសម្ដែងបំណងនាំចូលមុខទំនិញកសិផលនិង​ជលផលពីវៀតណាម។ ក្នុង​ឱកាស​នេះដែរ អង្គភាពអាជីវកម្មមួយចំនួនបាន​ស្នើរ​ជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្ម​និង​ក្រសួង​ស្ថាប័នទាក់ទិននានារបស់​វៀត​ណាមពិនិត្យល្អគុណភាពទំនិញកសិផលនាំចេញ ទន្ទឹមនឹងនោះដោះ​ស្រាយ​ម៉ឹងមាត់ចំពោះអង្គភាពអាជីវកម្មក្នុងប្រទេស​មាន​អំពើ​រ​កេង​បន្លំ​ពាណិជ្ជកម្ម​​សំដៅធ្វើឲ្យស្អាតបរិយាកាសអាជីវកម្មរវាងប្រទេសទាំងពីរ៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាអត្ថបទបានផ្សាយ