30/10/2015 09:55 GMT+7 Email Print Like 0

ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបេឡារុស

កិច្ចប្រជុំ​គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យារ វាង​វៀត​ណាម​ជាមួយ​បេឡារុស បានប្រព្រឹត្តទៅក្នុងថ្ងៃទី២៦និង​ទី២៧ខែតុលាឆ្នាំ២០១៥ នៅ​ក្រុង Minsk។ តាមរយៈកិច្ច ប្រជុំនេះភាគី​ទាំងពីរ​បាន​វាយតម្លៃថា ទំនិញកសិផល ជុល​ផល និង​តម្បាញកាត់​ដេរបស់​វៀត​ណាម​ មានលទ្ធភាពជាច្រើនជ្រៀប​ចូល​ទីផ្សារ​ របស់បេឡារុស ក្នុងពេលជាមួយគ្នានោះ បេឡារុស មានការ​ទាក់​ទាញ​លើវិស័យ​កែច្នៃ​គ្រឿង​យន្ត វិទ្យុអេឡិចត្រូនិកជាដើម​។ ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រ​ទេស ទាំងពីរ និងអនុម័តកិច្ចព្រមព្រៀងស្តីពីសម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប ក៏ដូចជាដំណើរ​ទស្សន​កិច្ច​នាពេល​ខាង​មុខ​របស់​ប្រធានា​ធិបតី​បេឡា​រុស A. Lucashenco មក​វៀត​ណាម​អាច​ជាចំណុច​លោត​ផ្លោះ ក្នុង​ការ​ជម្រុញ​កិច្ច​សហប្រតិបត្តិ​ការ ពាណិជ្ជ​កម្ម វិនិយោគរវាងប្រទេសទាំង​ពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ