19/11/2016 10:40 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូត Pham Quang Vinh៖ ទំនាក់​ទំនងវៀត​ណាម​-អាមេរិក​នៅមាន​សក្ដាភាព​អភិវឌ្ឍន៍​ជាច្រើន​


ឯកអគ្គរដ្ឋទូត Pham Quang Vinh៖ ទំនាក់ទំនងវៀតណាម-អាមេរិកនៅមានសក្ដាភាពអភិវឌ្ឍន៍ជាច្រើន

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក​ Pham Quang Vinh បាន​មាន​ការសំណេះសំណាល​មួយ នៅ​មជ្ឈមណ្ឌលផលប្រយោជន៍​ជាតិ​អាំមេរិក ស្ដីអំពី​ទំនាក់ទំ​ន​ងវៀត​ណាម ក៏ដូច​ជាទ្វីប​អាស៊ីចំពោះអាមេរិក​ នា​ពេលខាង​មុខ។ អញ្ជើញចូលរួមពិធីសំណេះ​សំណាល​នេះ មាន​បណ្ដាអ្នក​ប្រាជ្ញ អ្នក​យក​ព័ត៌មាន និងអ្នកស្រាវជ្រាវជាច្រើន។​

​នៅទីនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានសង្កត់ធ្ងន់ថា៖ ទ្វីបអាស៊ីដើរ​តួនាទី​ដ៏សែន​សំខាន់ ទាំង​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ ចំពោះអាមេរិក។ ស្ដីអំពីទំនាក់ទំ​នង​វៀតណាម និងអាមេរិក ឯកអគ្គរដ្ឋទូត Pham Quang Vinh បានរំលឹក​ឡើងវិញនូវ​ចំណុច​សំខាន់ៗ និង​ចាត់​ទុក​ថា៖ ប្រទេស​ទាំងពីរ​កំពុង​មាន​គ្រឹះរឹង​មាំមួយ​ដើម្បី​ជំរុញ​ទំនាក់​ទំនង រវាងប្រទេសទាំងពីរអភិវឌ្ឍន៍តទៅទៀត។ ឯកអគ្គរដ្ឋទូតក៏បានផ្គត់ផ្គង់​ព័ត៌​មាន​ថ្មីៗ អំពី​គោលនយោបាយ​ផ្លាស់ប្តូរ​ថ្មី និងធ្វើសមាហរណកម្មរបស់វៀតណាម​ដែល​ក្នុង​នោះយក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្ក​លក្ខណះ​ សំរាប់វិនិយោគិន អង្គភាពអា​ជីវកម្ម​បរទេស ដែលក្នុងនោះមានអាមេរិក​ និង​ស្នើអោយ​អាមេរិក បង្ក​លក្ខណះ​ងាយ​ស្រួល សំរាប់ទំនិញ​វៀតណាម​បានជ្រៀត​ចូល​ក្នុងទីផ្សារ​អាមេរិកទៀតផង។​

​ក៏ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានឆ្លើយសំនួរជា​ច្រើន ស្ដីអំពី​យថាទស្សន៍​ពាណិជ្ជកម្ម​ វិនិយោ​គនៅវៀត​ណាម បណ្ដា​អាទិភាពអភិវ​ឌ្ឍន៍រ​បស់​វៀត​ណាម ស្ថាន​ភាព​សហប្រតិ​បត្តិការ​ក្នុង​តំបន់​ ដែល​ក្នុងនោះ​មាន​អាស៊ាន​ APEC សន្តិសុខ សុវត្ថិភាពនាវាចរណ៍​នៅសមុទ្រ​ខាង​កើត និង​បញ្ហាជា​ច្រើន​ នៅ​​ក្នុងតំ​បន់និងអន្តរជាតិដែល​មានការយក​ចិត្ត​ទុ​កដា​ក់ជា​ច្រើន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ