13/07/2017 11:17 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសបង្កើនការផ្សព្វផ្សាយរូបភាពវៀតណាម


អគ្គលេខាបក្ស លោក Nguyen Phu Trong  

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានមានជំនួប​សន្ទនាជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេស​ អាណត្តិ​ត ២០១៧-២០២០ មុនពេលចេញដំណើរបំពេញបេសកកម្ម។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងថា៖ ក្នុងសភាពការណ៍តំបន់និងអន្តរជាតិមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ បណ្ដាប្រធានស្ថាប័ន​តំណាងការទូតត្រូវយល់ដឹងច្បាស់និងបំពេញល្អតួនាទីនិងភារកិច្ចរបស់ខ្លួន ក្តាប់ជាប់គោលការណ៍​ គោល​ជំហររបស់បក្ស រដ្ឋ និងយល់ច្បាស់អំពីតំបន់បំពេញការងារ បង្កើនការងារស្រាវជ្រាវ ព្យាករណ៍ ពិគ្រោះយោបល់អោយថ្នាក់ដឹកនាំ ដើម្បីនាំចេញសេចក្ដីសម្រេចចិត្តត្រឹមត្រូវ។ អគ្គលេខាបក្សក៏បានស្នើអោយប្រធានស្ថាប័នក៏ត្រូវបំពេញល្អតួនាទីជាស្ពានតភ្ជាប់អាណិកជនជាមួយស្រុកកំណើត បង្កើនការងារផ្សព្វ​ផ្សាយ​រូបភាពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ