10/06/2015 09:45 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតអាមេរិក Ted Osius ៖ ទីក្រុង Can Tho មានឧត្តមភាពប្រកួតប្រជែងក្នុងការទាំក់ទាញវិនិយោគ


ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ​លោក Ted Osius បានមានដំណើរបំពេញការងារនៅទីក្រុង Can Tho (ភាគខាង​ត្បូងវៀតណាម)។ លោក Ted Osius បានវាយតំលៃខ្ពស់ចំពោះឧត្តមភាព​នានា​របស់Can Tho ​។ ឯកអគ្គរដ្ឋទូត Ted Osius បានអោយដឹងថា៖

 “ និយាយអំពីបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច វៀតណាមនិងអាមេរិកកំពុងចរចារ​អំពី​កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក (TPP)។ ប្រសិនបើ​ទទួលបានជៅគជ័យនេះនឹងជំរុញខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ ជាពិសេសគឺសេដ្ឋកិច្ចតំបន់វាលទំនាបទន្លេ Cuu Long ។ ខ្ញុំសូមនិយាយបន្ថែមទៀតថា៖​សរសរ​១​ក្នុងចំណោមសរសរសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក គឺកិច្ចសហប្រតិបត្តិការអំពីអប់រំ រវាងប្រទេសទាំងពីរ។ នៅទីនេះ ​មហាវិទ្យាល័យ Can Tho ជាមជ្ឈមណ្ឌលអប់រំធំ។ និងកិច្ចសហប្រតិបត្តិការ​ជាក់ស្ដែងរបស់អាមេរិកនៅវៀតណាម គឺការវិនិយោគសំរាប់អនាគត៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ