21/04/2015 14:44 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan ជូនសារតាំង


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan ជូនសារតាំង (Image: VOV)
 

នាថ្ងៃទី១៩ខែមេសាឆ្នាំ​២០១៥​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan​ លោក Nguyen Thanh Son បានជូនសារ​តាំងឡើងប្រធានាធិបតី​នៃប្រទេស​នេះ​ លោក  Ilham Aliyev។ ក្នុងពិធីជូន​សារតាំង ប្រធ​នាធិ​បតី​  Azerbaijan លោក Ilham​ Aliyev បានជូនពរឯកអគ្គរដ្ឋទូត​វៀតណាម លោក Nguyen Thanh Son សម្រេច​ល្អ ភារកិច្ចការទូតរបស់ខ្លួន ក្នុងអាណត្តិការងារ។ រីឯខ្លួនវិញ លោក Nguyen Thanh Son បាន​ជូន​ដំណឺង​ថា៖ ប្រធាន​រដ្ឋវៀត​ណាម លោក   Truong Tan Sang នឹង​អញ្ជើញទៅ​បំពេញទស្សនកិច្ច នៅ Azerbaijan នា​ដើមខែឧសភា​ខាងមុខ ហើយ​សម្តែងក្តី​សង្ឃឹម​ថា​៖ ដំណើរ​ទស្សន​កិច្ចលើក​នេះនឹង​បង្កើត​កំលាំង​ពល​ថ្មីនាំទំនាក់ទំនង​រវាង​ប្រទេសទាំង​២ ​អភិវឌ្ឍន៍ដ៏ស៊ីជម្រៅជាពិសេស លើវិស័យប្រេងឧស្ម័ន្ធ។ ឯក​អគ្គ​​រដ្ឋទូតវៀតណាម​ ក៏បានថ្លែងអំណរគុណប្រធានាធិបតី និងរដ្ឋអំណាច Azerbaijan​ដែល​ជានិច្ច​កាល​បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បីសហគមន៍ជនវៀតណាមសមាហរ​ណកម្ម​រស់នៅ និងធ្វើ​អាជីវកម្មដ៏ចីរភាព រួម​ចំណែង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី រវាងប្រទេសទាំង ២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ