27/02/2016 11:59 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីជួបពិភាគ្សាការងារជាមួយគណៈដឹកនាំនៃមជ្ឈមណ្ឌល​ពាណិជ្ជកម្មម៉ូស្គូ


លោក Nguyen Thanh Sonជួបពិភាគ្សាការងារជាមួយគណៈដឹកនាំរបស់មជ្ឈមណ្ឌលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ូស្គូ

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក​Nguyen Thanh Son បាន​អញ្ជើញ​ទៅ​ទស្សន​កិច្ច​មជ្ឈមណ្ឌលពាណិជ្ជ​កម្ម​ម៉ូស្គូ និង​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​គណៈ​ដឹក​នាំ​របស់​មជ្ឈមណ្ឌល​ផង​ដែរ​។ ក្នុង​ជំនួប​នេះ អគ្គនាយកមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ម៉ូស្គូ លោក Omar Murtuzaliev បាន​ជូន ដំណឹង​អំពីស្ថាន​ភាព​សកម្មភាព​របស់មជ្ឈមណ្ឌល។ លោក Murtuzaliev ក៏បាន ផ្លាស់ប្តូរ​មតិអំពី​ប្រៀប​ខ្លាំង​របស់​វៀត​ណាម​ក្នុង​ការ​ផលិត​មុខ​ទំនិញ ឧស្សាហកម្ម​ស្រាល និង​មានបំណងទទួលបានការគាំទ្រពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បី បើកចេញ​តំបន់សហប្រតិបត្តិការ​ល្អ នាពេលអនាគត។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត​ Nguyen Thanh Son បានឲ្យដឹង​ថា​៖ “យើងខ្ញុំតែងដាស់តឿនគ្នាថាត្រូវធ្វើការ​ដោយ​ឈរលើស្មារ​តីមិត្តភាព ។ ដំបូង​បង្អស់​គឺត្រូវ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​រុស្ស៊ី។ ខ្ញុំមកទស្សនកិច្ចនៅទីនេះ ជាលើក​ទី២និង​ឃើញថា លក្ខណៈ​ធ្វើការ​គឺស្អាត​និង​ទំនើប​ណាស់​។ ខ្ញុំជឿជាក់​ថា មជ្ឈ​មណ្ឌលនេះ​នឹងមានការ​អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកចូល​ក្នុងការ​អភិវឌ្ឍ ទំនាក់​ទំន​ង​ពាណិជ្ជកម្ម​និង​វិនិយោគ រ​វាងប្រទេសទាំងពីរ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ