28/11/2016 10:32 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ប្រធាន Fidel Castro ជានិច្ចកាលចាត់ទុកវៀត ណាមដូចជាបងប្អូនជិតស្និទ្ធ

អគ្គមគ្គុទេស Fidel Castro ​ជានិច្ចការគោរពនិងផ្តល់អាទិភាពអភិវឌ្ឍន៍​ ទំនាក់ ទំនង​ជាមួយ​វៀតណាម​និង​ចាត់ទុក​វៀត​ណាម ជាបងប្អូនជិតស្និទ្ធ។ រវាង​លោក​ប្រធាន  Fidel Castro និងលោក​ប្រធាន​ហូជីមិញ ហាក់​ដូច​ជា​មាន​និស្ស័យ​ផ្សាភ្ជាប់​ផង​ដែរ។ ទំនាក់​ទំនងភារតៈនេះជាទ្រព្យសម្បត្តឧត្តងឧត្តមដែលប្រជា​ជាតិ​ទាំងពីរ​វៀត​ណាម និងគុយបាត្រូវ ពង្រឹងនិងពង្រីក​ជានិច្ច។ ឯកអគ្គរដ្ឋទូត​គុយបាប្រចាំ​ នៅវៀត​ណាម​ Herminio Lo’pez Di’az បានសង្កត់ធ្ងន់ដូ​ច្នេះនៅក្នុង​​ការឆ្លើយ​សំភាសន៍ ជាមួយអ្នកយកព័ត៌មាន​នៃវិទ្យុសម្លេង​វៀត ណាម​ក្នុង​ពេល ​ដែលទទួលដំណឹង​ថាលោក​ Fidel Castro វីរៈបុរសរបស់គុយបា ទើបនឹង លាចាក​លោក​ក្នុង​ជូន្មាយុ​៩០​ឆ្នាំ។

​ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Herminio Lo’pez Di’az បានអះអាង​ថា៖អ្វីៗ ដែល​លោក​ប្រធាន Fidel ធ្វើ​ឲ្យប្រទេសគុយបា គឺធំធេងណាស់។ មិនត្រឹម​តែដឹក​នាំបដិវត្តន៍ ដណ្តើមឯក​រាជ្យ អធិបតេយ្យភាព​សម្រាប់​គុយ​បា​ប៉ុណ្ណោះ​ទេថែម​ទាំង​រួមចំណែក​កសាង សង្គមយុត្តិធម៌សម្រាប់​មនុស្សគ្រប់​រូប ជាពិសេសក្នុង​ការទាក់​ទង់​ផ្ទាល់ នឹងឱកាស​អប់រំឥ​តគិតថ្លៃនិង​ការថែទាំសុខាភិបាលទៀត​ផង។ ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះបាន​បញ្ជាក់​ថា៖

​“នេះជារាល់សមិទ្ធិសំខាន់ៗដែលបានពិភពលោកទាំងមូលទទួលស្គាល់ និង​ជួយឲ្យ គុយបា​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការទទួល​បាន​សន្ទស្សន៍​ខ្ពស់ អំពីការ​ធានា​សន្តិ​សុខ​សង្គម​។លើសពីនេះទៅទៀត​ លោក​បាន​ជួយ​លើក​កំពស់​ឋានៈ​របស់គុយបា លើឆាកអន្តរ ជាតិទៀតផង”។

​ចំពោះវៀតណមវិញ ប្រធាន Fidel ជានិច្ចកាលបានមានមនោសញ្ជេតនាយ៉ាង​ជ្រាល​ជ្រៅ។ ជាពិ​សេស លោក​ប្រធាន​ Fidel Castro បានអញ្ជើញមកទស្សនានៅ​វៀត​ណាម ចំនួន៣​លើក ពោល​គឺនៅឆ្នាំ១៩៧៣ បន្ទាប់​មក​គឺនៅឆ្នាំ១៩៩៥​ និងឆ្នាំ​២០០៣​។ លោកឯកអគ្គរដ្ឋទូត​ គុយបា Herminio Lo’pez Di’az បានឲ្យដឹង​ថែមទៀត​ថា៖

​“អញ្ជើញមកទស្សនានៅវៀតណាមប៉ុន្មានលើកនោះលោក Fidel មានឱកាស​ទទួល​យក មនោសញ្ជេត​នា​ស្រឡាញ់​រាប់អាន​ របស់ប្រជាជនវៀតណាម​ សម្រាប់រូប​លោក ហើយ​នេះក៏​ ជាប្រភព​កម្លាំង​ជម្រុញ​ឲ្យលោក​បន្ត​រួម​ចំណែក​ទៅក្នុងការ​អភិវឌ្ឍន៍ ទំនាក់ទំនងទ្វេភាគី។ នៅក្នុងការជួបប្រាស្រ័យ ជាមួយថ្នាក់ដឹកនាំវៀត​ណាមម្តង​ៗ លោក​ Fidel ជានិច្ចកាលមានបំណង ជម្រុញថែមទៀត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​ជាទំនាក់​ទំនង​គំរូនៃទំ​នាក់​ទំនង​អន្តរជាតិ”។

​លោកឯកអគ្គរដ្ឋទូតគុយបា Herminio Lo’pez Di’az បានជឿជាក់ថា ទំនាក់ទំនង​គុយ បា​វៀតណាម​នឹង​រស់ជា​អមតៈ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ