25/04/2015 12:49 GMT+7 Email Print Like 0

ឧបនាយរដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត រុស្ស៊ីនិងឯកអគ្គ​រដ្ឋ​ទូត​ប្រេ​ស៊ីល


ឧបនាយរដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត រុស្ស៊ីនិងឯកអគ្គ​រដ្ឋទូតប្រេស៊ីល (Image: VNA)

នារសៀលថ្ងៃទី២៣ខែមេសាឆ្នាំ​២០១៥ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ​បរទេសវៀតណាម លោក Pham Binh Minh បាន​ទទួលជួប​សន្ទនា​ជាមួយ​ឯកអគ្គ​រដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅវៀតណាម លោក K. Vnukov ក្នុង​ឱកាស​លោក​មក​ទទួលបេសកកម្មវៀតណាម។ នៅទីនេះ លោក Pham Binh Minh បាន​សំដែង​ជំនឿ​ជាក់ថា ឯក​អគ្គរដ្ឋទូត លោក K. Vnukov នឹងមានការរួមវិភាគទានយ៉ាងសកម្ម ក្នុងការ​ពង្រឹង​និង​ពង្រីក​ដោយ​​ឥត​ឈប់ឈរទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត លើគ្រប់វិស័យ​វៀតណាម-រុស្ស៊ី ក្នុង​នោះ​មាន​កិច្ច​សហការ​ជាមួយ​វៀតណាម​លាតត្រដាង​អនុវត្ត ប្រកបដោយប្រសិទ្ធភាពកិ​ច្ចព្រមព្រៀងនានា ដែលភាគីទាំង២ទទួល​បាន​។​

នារសៀលថ្ងៃដដែល លោក Pham Binh Minh ក៏បាន​ទទួលជួប​សន្ទនាជាមួយ​ ឯកអគ្គរដ្ឋទូត​ប្រេស៊ីល​ប្រចាំ​នៅ​វៀត​ណាម លោក Marco Antonio Diniz ក្នុងឱកាស​លោក​ចាប់​ផ្ដើម​អាណត្តិ​បេសកកម្ម​នៅវៀត​ណាម​។​ នៅ​ទីនេះ​ លោក Pham Binh Minh បាន​ស្នើរ​ឲ្យលោក​ឯកអគ្គរដ្ឋទូត​យកចិត្ត​ទុកដាក់​ជំរុញ កិច្ច​សហការ​ដើម្បី​ប្រេស៊ីល​ឆាប់រហ័សទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារ សំរាប់វៀតណាម​និងរួមជាមួយ​ក្រសួង ស្ថាប័ន​ទាក់​ទិន​នានា​របស់វៀត​ណាម កំណត់កម្ម​វិធីនិង​គំរោង​សហប្រតិបតិ្តការ​ ដែល​សម​ស្រប​ទៅនឹង​តម្រូវការនិង​ឧត្តម​ភាព​​នៃ​ប្រទេស​និមួយៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ