17/08/2016 09:02 GMT+7 Email Print Like 0

ឧបនាយករដ្ឋម្ត្រី Vu Duc Dam៖ដល់ឆ្នាំ២០២០ ៩០%ចំនួន​ប្រជាជន​ចូល​រួម​ការ​ធានា​រ៉ាប់​រង​សុខាភិបាល​


ឧបនាយករដ្ឋម្ត្រី Vu Duc Dam៖ដល់ឆ្នាំ២០២០ ៩០%ចំនួនប្រជាជនចូលរួមការធានារ៉ាប់រងសុខាភិបាល

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយថ្លែងមតិនៅក្នុងជំនួបធ្វើការ​ជាមួយ​ស្ថាប័ន​ធានា​រ៉ាប់​​រង​សង្គម​វៀតណាម ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vu​ Duc Dam បានសង្កត់ធ្ងន់ថា៖ គោល​នយោបាយ​សុខុមាល​ភាពសង្គម ​គឺជារង្វាស់​អំពី​ការអភិវឌ្ឍន៍របស់​ប្រទេសទាំងឡាយ។ ដូច្នេះ ការអនុវត្ត​ល្អគោល​នយោបាយធា​នារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល​ជាគោលដៅមួយ ដែល​ផ្នែក​ធានារ៉ាប់​រង​សង្គម​វៀតណា​ម និង​ក្រសួង ស្ថាប័នទាក់ទិននានាត្រូវ​បន្តអនុវត្ត។ ដើម្បី​ទទួលអោយ​បានគោលដៅ៖ ដល់ឆ្នាំ ២០២០ ៩០% ចំនួនប្រជាជនចូល​រួមធានារ៉ាប់រងសុខាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បាន​ស្នើអោយ​ផ្នែកធានារ៉ាប់រង​សង្គម​វៀតណាម រួមសហការជាមួយក្រសួង​សុខាភិបាល លើក​កំពស់​គុណភាព​ពិនិត្យ​ព្យាបាល​ជំងឺ​កែទម្រង់​បែបបទរដ្ឋបាល ក្នុងការត្រួតពិនិត្យ និងព្យាបាល​ជំងឺសំរាប់អ្នកចូលរួម​ធានារ៉ាប់រង​សុខាភិបាល បង្កើន​ការងារឃោសនា អំពីផលប្រយោជន៍របស់ការចូលរួមធានារ៉ាប់រងសុខាភិបាល​ចំពោះប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ