26/09/2014 10:30 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី Pham Binh Minh ចូលរួមសន្និសីទកំពូលនៃអ.ស.បស្តីអំពីអាកាសធាតុ


ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ កាសែតព័ត៌មាន)
តាមការផ្តើមគំនិតរបស់អគ្គលេខាធិការអ.ស.ប លោក Ban Ki moon នាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៤ នៅទីស្នាក់ការរបស់អ.ស.បប្រចាំនៅទីក្រុងញូយ៉ក (អាមេរិក) សន្និសីទកំពូលនៃអ.ស.ប ស្តីអំពីការប្រែប្រួលអាកាសធាតុបានប្រារព្ធឡើង។ គោលដៅនៃសន្និសីទគឺជម្រុញដំណើរ
ការចរចារលើកិច្ចព្រមព្រៀងគតិយុត្តថ្មី១នាឆ្នាំ២០១៥ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។

ក្នុងបទថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh បានអំពាវនាវឲ្យ ប្រទេសនានាខំប្រឹងប្រែងថែមទៀតក្នុងកិច្ចចរចារ នេះ សំ
ដៅសម្រេចបាន ក្របខ័ណ្ឌគតិយុត្តសកលថ្មី១នាឆ្នាំ២០១៥។ លោក Pham Binh Minh បាន
ជូនដំណឹងថា វៀតណាមកំពុង ស្រាវជ្រាវការរួមចំណែកដោយស្មគ្រចិត្ត ក្នុងនោះកំណត់ច្បាស់
អំពីរាល់ការរួមចំណែកជាក់ស្តែង អំពីការកាត់បន្ថយឧស្ម័ន្ធផ្ទះកញ្ជក់ សម្របទៅនឹងការបំរ៉ែ
បំរួលនៃអាកាសធាតុ និងសន្យាសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយសហគមន៍អន្តរជាតិ
សំដៅជម្រុញដំណើរការចរចារកសាងកិច្ចព្រមព្រៀងសកល ស្តីអំពីបំរ៉ែបំរួលអាកាសធាតុ នៅ
ក្នុងសន្និសីទនៃបណ្តាប្រទេសជាសមាជិក នៃ UNFCCC នៅបារាំងនាឆ្នាំ២០១៥ខាងមុខ៕
តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ