26/09/2014 09:59 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai បំពេញទស្សនកិច្ចជាផ្លូវការនៅហ្វាំងល្លង់

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅហូល្លង់ នាយប់ថ្ងៃទី២៤កញ្ញាឆ្នាំ២០១ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោកHoang Trung Hai បានធ្វើដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វាំង
ល្លង់។

មុននោះ នារសៀលថ្ងៃដដែល នៅទីក្រុង Lahay ហូឡង លោក Hoang Trung Hai បានចូលរួម
វេទិការសហប្រតិបតិ្តការសេដ្ឋកិច្ច វៀតណាម-ហូឡង។ថ្លែងមតិនៅទីនេះ លោកHoang Trung
Hai បានអះអាងថា៖ទំនាក់ទំនងសហប្រតិបតិ្តការពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំង២
បានឈានចូល ដំណាក់កាលអភិវឌ្ឍន៍ថ្មី ព្រមទាំងលើកទឹកចិត្តបណ្ដាអង្គភាពអាជីវកម្ម ឆ្លៀត
យកសក្ដានុភាពសហប្រតិបតិ្តការដ៏ធំធេងនៃប្រទេសទាំង២ ជាពិសេស គឺក្នុងវិស័យអប់រំ
កសិកម្ម កាត់ដេរ ថាមពល និងបោះនាវា។ លោក បានឲ្យដឹងថា៖

លោក Hoang Trung Hai ថ្លែងមតិនៅវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ចវៀតណាម-ហូឡង
(រូបថត៖Vietnam+)
“វៀតណាមនិងហូឡង បានឯកភាពអំពីការឈានចូល ដំណាក់កាលអភិវឌ្ឍន៍ ទំនាក់ទំនង
ពាណិជ្ជកម្មដ៏សមភាពជាង។ ឧទាហរណ៍ ហូឡងនាំចេញកម្មវិធីស្ដារលើទំនាបកណ្ដាលទន្លេ
គីវឡុង ភាគខាងត្បូងវៀតណាម តាមកម្មវិធី PPP (Public-Private Partner)។ កម្មវិធីនេះ នឹងនាំ
ទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំពស់ថ្មី១ ពោលគឺធ្វើពាណិជ្ជភាវូបនីយកម្ម បណ្ដាទំនាក់
ទំនង។ ធ្វើដូច្នេះទំនាក់ទំនងគឺចរីភាពជាពិតប្រាកដ”។

ក្រោមការធ្វើជាកសិណសាក្សី របស់ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai តំណាងវៀតណាម
និងហូឡង បានចុះហត្ថលេខេលើអនុស្សារណៈយោគយល់ អំពីកិច្ចសហប្រតិបតិ្តការបន្លែនិង
]ផ្លែឈើ៕
 
តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ