09/06/2016 09:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.បនៅអាមេរិក

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានដឹកនាំ​គណៈ​​ប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.បស្ដីអំពី HIV/AIDS នៅទីក្រុងញូវយ៉ក ហើយ បំពេញទស្សនកិច្ចការងារនៅទីក្រុង Atlanta។ការចូលរួមសន្និសីទលើកនេះគឺ សំដៅបង្ហាញនូវការសន្យាដ៏ខ្លាំង​ក្លារបស់វៀតណាមរួមជាមួយប្រទេសដទៃដោយគោលដៅបញ្ចប់អាសន្នរោគ HIV/AIDS នាឆ្នាំ២០៣០។ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam នឹងថ្លែងបទសន្ទរកថាសំខាន់មួយនៅសម័យប្រជុំពេញអង្គរ ហើយ ជួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិមួយចំនួនក្នុងវិស័យបង្ការប្រឆាំង HIV/AIDS ផង​ដែរ​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ