07/04/2015 11:01 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទៅបំពេញការងារនៅខែត្រ Son La



 
នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៥ នៅស្រុក Moc Chau ខែត្រ Son La ភាគខាងជើងវៀតណាម ឧបនា​យក​​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងក្រុមការងារ បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​ខែ​ត្រ​ Son La អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គម ការងារបង្ការប្រឆាំងបទល្មើស អំពើអាក្រក់​ក្នុង​សង្គម​នៅ​លើភូមិភាគ។ ថ្លែង មតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង របស់​​ខែត្រ Son La ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារប្រទេស ធានាសន្តិសុខ ជាពិសេសគឺការ​ងារ​បង្ការ​​ប្រឆាំងបទល្មើសបានមានបំរ៉ែបំរួលយ៉ាងសកម្ម។លោកបានស្នើរឲ្យក្រសួង ស្ថាប័នមជ្ឈឹមនានា ត្រួត​ពិនិត្យ​​បំពេញបន្ថែមប្រភពធនធានមនុស្ស ដើម្បីលាតត្រដាងអនុវត្តការងារបង្ការប្រឆាំងបទល្មើស ជា​ពិ​សេស​គឺបទល្មើសគ្រឿង ញៀន ជំរុញខ្លាំងការកែទម្រង់រដ្ឋបាល បង្កលក្ខណៈងាយស្រួលបំផុតសំរាប់​វិនិយោគិន​​ នានា ទាក់ទាញប្រភពកម្លាំងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅខែត្រ៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ