10/04/2015 14:01 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមផ្ញើរលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van  Ninh បានផ្ញើរលិខិតអបអរសាទរ​សហគមន៍​​ជនរួមជាតិខ្មែរទាំងមូលនៅវៀតណាម។ ក្នុងលិខិត លោក Vu Van Ninh ប្រធានគណៈកម្មការ​ទទួល​​បន្ទុក តំបន់ Nam bo ខាងលិច បានលើកច្បាស់ថា នាឆ្នាំកន្លងទៅនិងបណ្ដាខែដើមឆ្នាំនេះ រដ្ឋាភិបាល ក្រសួង​ ស្ថាប័ន និងតំបន់នានានៅតំបន់វាលទំនាបទន្លេ Cuu Long បន្ត លាតត្រដាងអនុវត្ត​វិធានការជា​ច្រើន​សំ​ដៅ​​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី​ផងសំរាប់​ប្រជាជន​។​ រួម​ជាមួយ​ប្រទេសទាំងមូល ជនរួមជាតិនិងព្រះសង្ឃជាជនជាតិខ្មែរ បានមានការួមវិភាគទានជាក់ស្ដែងជាច្រើន ក្នុង​បុព្វ​ហេតុ​កសាងនិងការពារមាតុប្រទេស។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥ លោក ឧបនាយករដ្ឋមន្រ្តី​មានគោល​បំណង​​ថា​ ជនរួមជាតិនិងព្រះសង្ឃខ្មែរ បន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ និងសមិទ្ធិផលដែលទទួលបាន ខំប្រឹង​ប្រែង​​ជំនះពុះពារលើការលំបាក សកម្មធ្វើការនិងផលិតកម្ម កសាងជីវភាពរស់នៅដ៏កសម្បូរហូរហៀនិង​សុភមង្គល៕ ​
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ