27/10/2014 09:52 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនា ជាមួយអភិបាលក្រុងវៀងច័ន្ទ


ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ជួបសន្ទនាជាមួយអភិបាលក្រុងវៀងច័ន្ទលោក Sinlavong Khoutphaythoune
(រូបថត៖TTXVN)

នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen​ Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ​ទីក្រុងវៀងច័ន្ទ​នៃប្រទេស​ឡាវ​ដឹក​នាំដោយ លោក Sinlavong Khoutphaythoune លេខាគណៈកម្មាធិការបក្ស​និងជា​អភិបាល​ទី​ក្រុង​ ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅជំនួបនេះ លោក​ Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថាក្នុងឋានៈថ្មី លោក Sinlavong Khoutphaythoune នឹងមាន​ការ​​រួមវិភាគទានជាច្រើនថែមទៀត សំរាប់ការអភិវឌ្ឍន៍រដ្ឋធានីវៀងច័ន្ទ ក៏ដូច​បុព្វហេតុ​បដិវត្តន៍​ឡាវ​ ព្រមទាំងបន្តរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងប្រទេសទាំង២ លើគ្រប់​វិស័យ។

លោក Sinlavong Khoutphaythoune មានគោលបំណងថា នឹងបន្តទទួលបានការជួយឧបត្ថម្ភ ក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស បង្កើនកិច្ចសហប្រតិបតិ្តការ ការផ្លាស់ប្ដូរ ជួយ​ឧបត្ថម្ភ​គ្នាទៅវិញទៅមក ដើម្បីអនុវត្តរាល់គោល ដៅយុទ្ធសាស្ត្រដែលភាគីទាំង២បានដាក់​ចេញ​ប្រកបដោយប្រសិទ្ធភាព។ នាថ្ងៃដដែលលោក Pham Quang Nghi លេខា​គណៈកម្មាធិការ​​បក្សទីក្រុងហាណូយ បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុងវៀងច័ន្ទ។នៅ​ទីនេះ​ភាគី​ទាំង​២ ​បានឯកភាពជមរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសគឺវិស័យគ្រប់គ្រង៕

តាមVOV5-វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ