24/08/2016 10:32 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue សំណូមពរ​ឲ្យប​ង្កើន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅតំបន់​ណាម​បូខាង​លិច​


ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុក
តំបន់ណាមបូខាងលិច (រូបថត៖chinhphu.vn)

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៦ នៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម​ គណៈកម្មាធិការ​ទទួល​បន្ទុក​តំបន់​ណាម​បូខាង​លិច បានរៀបចំសន្និសីទអំពីការងារ​ជន​ជាតិ ជំនឿសាស​នា សន្តិសុខ​ការពារ​ជាតិ​នៅ​ភូមិភាគ​តំប​ន់​ណាម​បូខាង​លិច។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានសង្កត់​ធ្ងន់​ថា ខេត្ត​ក្រុងក្នុងតំបន់ចាំបាច់ត្រូវ​ជំរុញខ្លាំងផលិត​កម្ម​ អាជីវ​កម្ម លើកកំពស់​គុណភាព​ជីវភាព​រស់​នៅទាំង​ខាង​សម្ភារៈ និង​ ស្មារតីសំរាប់​ប្រជាជន កាត់បន្ថយ​ភាព​ក្រីក្រ ជាពិសេសចំពោះ​ជនរួមជាតិ​ជាជនជាតិភាគ​តិច តំបន់​រងគ្រោះរាំង​ស្ងួត​ និង ការជ្រាបចូលនៃទឹកប្រៃ។ លោកឧបនាយករដ្ឋមន្ត្រីបានសំណូមព​រឲ្យ​តំបន់​ក្រសួង ស្ថាប័ន​នានា​សកម្មអនុវត្តន៍ឲ្យ បានល្អនូវគោល​នយោបាយជនជាតិ​គោលនយោបាយ ជំនឿសាសនា បង្កើន​សន្តិ​សុខ​ព្រំដែន ផ្សា​ភ្ជាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម នឹង ការធានាសន្តិសុខការពារជាតិ៕
 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ