03/06/2017 11:48 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រត្រីហូឡង់ Maxima


ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបសន្ទនា
ជាមួយព្រះមហាក្សត្រត្រីហូឡង់ Maxima 

នាល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រីហូឡង់ Maxima និងជាបេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប ដែលកំពុងយាងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ព្រះមហាក្សត្រត្រី Maxima បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តគោលនយោបាយ​កាត់បន្ថយភាពក្រីក្រ ហើយជាមេរៀនសម្រាប់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ ព្រមទាំងឲ្យដឹងទៀតថាតាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានពិភាក្សាទៅលើបញ្ហាយុទ្ធសាស្ត្រស្តី​អំពីវិស័យហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ។          រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បាន​ឱ្យ​​ដឹងថាវៀតណាមបានទទួលស្គាល់យ៉ាងច្បាស់នូវសសរទ្រុងទាំង ៣ នៃកំណើនគឺនិរន្តរភាពនៃសេដ្ឋកិច្ច សង្គមកិច្ចនិងបរិស្ថាន។ លោកបានសង្កត់ធ្ងន់ថា គោលនយោបាយហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយត្រូវធានាឲ្យបាននូវគោលការណ៍ទីផ្សារហើយឧបនាយករដ្ឋមន្រ្តីបានសុំឲ្យហូឡង់ចែករំលែកបទពិសោធន៍ជាមួយ​វៀត​ណាម​លើវិស័យនេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ