11/04/2017 11:10 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី និងឯកអគ្គរដ្ឋទូតអៀរឡង់


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ស្ដាំ)បានអញ្ជើញជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាមលោក Konstantin Vnukov (រូបថត៖VOV)

 

នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញ​ជួប​សន្ទនា​ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវៀតណាម​លោក Konstantin Vnukov និងឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅ វៀត​ណាម​លោកស្រី Cait Moran។

នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov  ឧបនាយក​រដ្ឋមន្រ្តីលោក Trinh Dinh Dung បានឲ្យដឹងថាប្រទេស​ទាំងពីរ​កំពុង​រៀបចំយ៉ាងសកម្មចំពោះដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហព័ន្ធ​រុស្ស៊ីរបស់ប្រធានរដ្ឋ លោក Tran Dai Quang។ នេះជាដំណើរទស្សនកិច្ច​មានអត្ថន័យ​ដ៏សំខាន់​សំដៅជំរុញ​ទំ​នាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង​ប្រទេស​ទាំងពីរ​។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung និង ឯកអគ្គ​រដ្ឋទូត​រុស្ស៊ីលោក Konstantin Vnukov  ក៏បានពិភាក្សាទៅលើខ្លឹមសារទាក់​ទិន​ជាច្រើន​នឹងបណ្ដា​គម្រោងការណ៍សហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម និង​ថាមពលផងដែរ។


ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅ
វៀតណាមលោកស្រី Cait Moran (រូបថត៖VOV)

នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី Cait Moran ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung​ បានឲ្យដឹងថា  វៀតណាម​ជា​ប្រទេសតែមួយគត់នៅអាស៊ីក្នុងចំណោមប្រទេសទាំង ៩ ជាដៃគូអាទិភាពដោយ​ទទួលបានជំនួយអភិវឌ្ឍន៍ពីអៀរឡង់។ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ក្នុងការរួមចំណែកយ៉ាងសកម្ម​របស់​ឯកអគ្គរដ្ឋទូត​ចំពោះទំនាក់ទំនងទ្វេភាគី​។ ឯកអគ្គរដ្ឋទូតលោកស្រី Cait Moran បានឲ្យដឹងថា បណ្ដាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាង​សកម្មប្រកបដោយប្រសិទ្ធភាព ។ មកដល់បច្ចុប្បន្ន អៀរឡង់​កំពុង​រៀបចំប្រកាស​យុទ្ធសាស្ត្រជាតិ​ស្ដីអំពីកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម​ដំណាក់កាល២០១៧ - ២០២០ ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ