06/07/2017 10:37 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជួបប្រាស្រ័យជាមួយសហគ្រាសឥណ្ឌា


ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee ទទួលជួបឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Pham Binh Minh (ឆ្វេង) ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា
(រូបថត៖TTXVN)

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទតុមូលសហគ្រាស ដោយសម្ព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារៀបចំឡើងនៅរដ្ឋធានីញូដេលី។ ថ្លែងមតិនៅទីនេះ លោក Pham Binh Minh អះអាងថា វៀតណាមកំពុងខំប្រឹងប្រែងកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មឲ្យបានងាយស្រួលចំ​ពោះ​សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសឥណ្ឌាផង។លោករូបនេះក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល វៀត​ណាម​សន្យាជំរុញកំណែទម្រង់សុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយតាមទិសតម្លភាពនិងមានលក្ខណៈព្យាករណ៍ ជា​ពិសេសយកចិត្តទុកដាក់ច្រើនដល់ ផ្នែកសហគ្រាសឯកជននិងការវិនិយោគពីបរទេស៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ