14/04/2015 13:09 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញការងារនៅខេត្ត Tay Ninh


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh (រូបថត៖VGP)

 
នាថ្ងៃទី១២ ខែមេសា​ ឆ្នាំ ២០១៥ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tay Ninh ភាគខាងត្បូង​វៀត​ណាម​។​ នៅ​ក្នុងជំនួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំខេត្ត Tay Ninh លោកPham Binh Minh បានស្នើរឲ្យខេត្តបន្តអនុវត្តន៍ល្អ​នូវ​សារាចរណ៍​ សេចក្ដី​សំរេច​ចិត្ត​របស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់​ដើម្បី​ធ្វើសមាហរណកម្ម​ជាមួយប្រទេសនានាក្នុងប្លុកអាស៊ាន។នៅខេត្ត Tay Ninh លោក Pham Binh Minh នឹង​ទៅ​សាកសួរ​សុខ​ទុក្ខ ត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាជននៅស្រុកព្រំដែន Tan Chau៕ 
 
តាម VOV5 -​ វិទ្យសម្លេង​វៀតណាម
 
បណ្តាអត្ថបទបានផ្សាយ