04/06/2016 12:06 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទទួលជួបជាមួយនាយិការរងធនាគារពិភលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក


ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ទទួលជួបជាមួយនាយិការរងធនាគារពិភលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwa Kwa

នៅក្នុងការជួបសន្ទនាជាមួយនាយិការរងធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី - ប៉ាស៊ីហ្វិកលោកស្រី Victoria Kwa Kwa នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់និងសម្តែងនូវការគោរពចំពោះរាល់ការជួយឧបត្ថម្ភរបស់ធនាគារពិភពលោកចំពោះវៀតណាមនាពេលកន្លងទៅ ដែលបានរួមចំណែកជួយឲ្យវៀតណាមទទួលបានសមិទ្ធិគួរឲ្យកត់សម្គាល់ជាច្រើន អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាបច្ចុប្បន្ន។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា ការដែលវៀតណាមចូលរួមរាល់កិច្ចព្រមព្រៀងណាណិជ្ជកម្មសេរីជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងបង្កើតឱកាសជាច្រើន ប៉ុន្តែការលំបាកសាកល្បងក៏មិនតិចឡើយ។ ​តាមនោះ វៀតណាម​មានបំណងថា ធនាគារពិភពលោកនឹងជួយឧបត្ថម្ភ​ដើម្បីវៀតណាមអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាល់កិច្ចព្រមព្រៀងនោះ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ធនគារពិភពលោកនឹងជួយវៀតណាអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទីផ្សារមូលបត្រសម្រាប់អង្គភាព​អាជីវកម្ម និងកសាងយន្តការដើម្បីប្រមូលផ្តុំបានប្រភព​ធនធានមនុស្សផងដែរ។

រីឯខ្លួនវិញ នាយិការរងធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Victoria Kwa Kwa បានមានអនុសាសន៍ថា បញ្ហាសំខាន់នាពេលខាងមុខគឺត្រូវធានាម៉ាក្រូសេដ្ឋកិច្ច អត្រាប្តូរប្រាក់ គ្រប់គ្រងគោលនយោបាយតាម​យន្តការទីផ្សារឲ្យបានច្រើនជាងទៀត ។​ ធនាគារពិភពលោកត្រៀមជាស្រេចរួមដំណើរនិងសហប្រតិបត្តិការជាមួយស្ថាប័នទាក់ទិននានារបស់វៀតណាមក្នុងការដោះស្រាយរាល់បញ្ហា​ពក់​ពា័ន្ធទៅនឹងគោលនយោបាយសារពើព័ន្ធនិងរូបីយ៍វត្ថុ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ