05/08/2016 10:54 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ


ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ

នៅក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញ​វត្ថុ ឡាវ លោក Somdy Douangdy នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​រវាងក្រសួងហិរញ្ញវត្ថុក្នុងដំណាក់កាល ២០១១-២០១៥ ទន្ទឹមនឹងនោះ ចាត់​ទុកថា៖​រូបសណ្ឋានសហប្រតិបត្តិការរវាង​ក្រសួង​ហិរញ្ញវត្ថុជារូបសណ្ឋាន​សហប្រតិបត្តិការប្រសិទ្ធិភាពជាងគេរវាងក្រសួងនានានៃប្រទេសទាំងពីរ។ ​

ឧបនាយក​រដ្ឋមន្ត្រីទាំងពីររូបក៏បានចាត់ទុកថា៖កិច្ចសហប្រតិបត្តិការថ្មី ដំណាក់កាល២០១៦-២០២០រវាងប្រទេស​ទាំងពីរនឹងជាការកំណត់ទិសដៅសំខាន់ ​ដើម្បីសកម្មភាពសហប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុ​ វៀត​ណាម​​និងឡាវ​។

នាពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈ​ប្រតិភូជាន់ខ្ពស់ អ្នកជំនាញការ​ចែក​រំ​លែកបទពិសោធន៍ ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច គោលនយោបាយសារពើពន្ធ…លៗ។

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ