26/12/2016 09:50 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធីបើក​ការដ្ឋាន​សាង​សង់​សំណង់​សំខាន់​ចំនួន​២នៅខេត្ត​ Tha​i Nguyen​


ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ចូលរួមពិធី បើកការដ្ឋានសាងសង់សំណង់ សំខាន់ចំនួន២នៅខេត្ត Thai Nguyen

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្ត Thai Nguyen បានរៀបចំ​ពិធីប្រកាសពី​ផែន​ការ​មេសម្រាប់​អភិវឌ្ឍន៍​មណ្ឌល​ទេសចរណ៍​ជាតិ​បឹង Nui Coc ដល់​ឆ្នាំ​២០២៥ ទិស​ដៅដល់​ឆ្នាំ២០៣០ ចុះហត្ថ​លេខា​លើកិច្ច​សន្យា​វិនិយោគ​និង​បើក​ការដ្ឋាន​សាង​សង់ សំណង់​ផ្លូវ​បឹង Nui Coc ។ ​ថ្លែងមតិ​ក្នុង​ពិធី​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល ​លោក Vuong Dinh Hue បានចាត់ទុក​ថា នេះ​ជាព្រឹត្តិការណ៍​ពោរ​ពេញ​ទៅដោយ អត្ថន័យ​មិន​ត្រឹមតែ​សម្រាប់ការអភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម របស់​ខេត្ត Thai Nguyen ​ប៉ុណ្ណោះទេ ថែមទាំង​ជាព្រឹត្តិការណ៍​មាន​អត្ថន័យ​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​វៀត​ណាម​ទៀត​ផង។ លោក Vuong Dinh Hue បាន​ចាត់​ទុក​ថា ជាគោល​ដៅ​អភិវឌ្ឍន៍​ទេសចរណ៍​មែន ប៉ុន្តែ​ខេត្តក៏ត្រូវ​ផ្តោត​សំខាន់ លើ​ការ​រក្សា និងការពារ​ប្រ​ភពធនធាន បរិស្ថាន​អេកូឡូស៊ីបាត​បឹង និង​ជុំវិញ​បឹង​Nui Coc ទៀត​ផង​។ លោក​ឧបនាយក​រដ្ឋមន្ត្រីមានបំណង​ថា ខេត្ត Thai Nguyen​នឹង​​ក្លាយ​ទៅជា​ទី​មក​ដល់​គួរ​ឲ្យ​ទាក់​ទាញ​ សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរ​ជាតិ​ផង​ដែរ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ