02/08/2016 10:08 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Yangon (ប្រទេសមីយ៉ាន់ម៉ា) ​ឧបនា​យករដ្ឋ​មន្ត្រី​វៀត​ណាម​ លោក​ Vu​ Duc​ Dam បានមានជំនួបធ្វើកា​រជាមួយ​អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Henry Van Thio ក្នុងឱកាសចូលរួមវេទិកា៖​ប្រទេសចំនួន៤-ទីមកដល់តែមួយ។ ​ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam បាន​អះ​អាងថា៖វៀត​ណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព​និងប្រពៃណីរវាងវៀតណាមនិងមីយ៉ាន់ម៉ា​ក្នុង​រយៈពេល៤០ឆ្នាំកន្លងទៅ និងខំ​ប្រឹងប្រែងរួមជាមួយមីយ៉ាន់ម៉ាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍​ខ្លាំងក្លា ស៊ីជំរៅនាពេលខាងមុខនេះ។ ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam បាន​ស្នើអោយ​មី​យ៉ាន់​ម៉ា​​ បន្តបង្កលក្ខណះ ជួយឧបត្ថម្ភសហគ្រាសវៀតណាម វិនិ​យោគ ធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា និងវៀតណាមត្រៀម​ខ្លួនជាស្រេចចែករំលែកជាមួយមីយ៉ាន់ម៉ាក្នុងវិស័យវៀតណាមមានឧត្តមភាព។ អនុប្រធានាធិបតីមីយ៉ាន់​ម៉ា លោក Henry Van Thio ជឿជាក់ថា៖ ទំនាក់ទំនងមិត្តភាពយូរអង្វែងវៀតណាម​និង​មីយ៉ាន់ម៉ានឹងអភិវឌ្ឍន៍ខ្លាំងក្លា ហើយកាន់តែបើកទូលាយលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam  និង​អនុប្រធានាធិ​បតី​មីយ៉ាន់ម៉ា លោក Henry Van Thio បានអញ្ជើញចូលរួមពិធី​បើកសម្ពោធន៍ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និង​បើកសម្ពោធន៍​​សណ្ឋាគារ Melia – Hoang Anh Gia Lai នៅទីក្រុង Yangon៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម




 
បណ្តាអត្ថបទបានផ្សាយ