28/02/2017 10:20 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូល​រួមពិធី​ផ្សាយជាផ្លូវ​ការកាណាល់​សុខភាព​ និង​សុវត្ថិភាព​ម្ហូបអា​ហារ​របស់​ VOV​


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ វិទ្យុ​សម្លេង​វៀត​ណាម បា​ន​រៀប​ចំ​ពិធីប្រកាស​ការផ្សាយ​ជាផ្លូវការ​កាណាល់​សុខភាព និង​សុវត្ថភាព​ម្ហូង​អាហារ ដែល​ចាក់​ផ្សាយ​នៅលើប្រេកង់​វិទ្យុ FM 89 ។​ ចាប់​ពីថ្ងៃទី២៧ ខែកុម្ភៈ​កាណាល់​​ផ្សាយនេះ នឹងគ្រប់ដណ្តប់រលកធាតុអាកាស លើទីក្រុងហាណូយ​ទីក្រុង​ហូជី​មិញ ទីក្រុង Can Tho និង​​បន្ទាប់មក​គឺ​ទីក្រុង Da Nang ។​ អញ្ជើញ​ថ្លែង​មតិ​ក្នុង​ពិធី ឧបនាយករដ្ឋមន្ត្រី ​លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
 
​“យើងខ្ញុំមានការច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិតក្នុងការ​អនុវត្ត​ជាក់​ស្តែង។ គប្បី​ស្វែង​រកនូវ​ចំណេះដឹង ធ្វើយ៉ាង​ម៉េចឲ្យ​ចំណេះដឹង​អំពី​អនាម័យ​សុវត្ថិភាព​ម្ហូប​អាហារ ត្រូវបានរីកសាយ​ភាយក្នុង​សង្គម ហើយ​ប្រការ​សំខាន់​បំផុត គឺចលនាបានមនុស្សគ្រប់រូបរួមដៃ​ ធានាសុវត្ថិភាពម្ហូបអាហារ ដើម្បី​បំពេញ​ល្អ​ការ​ងារចែទាំសុខភាពសម្រាប់ប្រ​ជាជន”។


ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយក លោក Nguyen The Ky (កណ្តាល)នៅ Studio VOV FM 89

រីឯខ្លួនវិញ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឲ្យ​ដឹង​ថា៖ “ត្រូវបាន​ដំណើរ​សកម្មភាព​ជាផ្លូវ​ការ​ ចំនឹង​ទិវាគ្រូ​ពេទ្យវៀត​ណាម​ជា​ប្រការ ដែលអ្នកកាសែត​គ្រប់រូប​ថ្លែង​​អំណរ​គុណ ចំពោះ​គ្រូពេទ្យ​ដោ​យ​កាតព្វកិច្ច​ឧត្តង​ឧត្តម គឺថែទាំសុខភាពសម្រាប់ប្រជាជន”៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ