14/06/2016 11:16 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang


ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang

ក្នុងឱកាស ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមផ្សារណាត់ចិន -អាស៊ីខាងត្បូង លើកទី៤ និងផ្សារណាត់នាំចេញនាំចូល Kun Minh លើកទី២៤​ នៅទីក្រុង Kun Minh ខេត្ត Yun Nan (ប្រទេសចិន) នារសៀលថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៦ ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTrinh Dinh Dung បានជួបសន្ទនាជាមួយ ​ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang។ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​ លោកTrinh Dinh Dung បានស្នើអោយភាគីទាំងពីរត្រូវបន្តរក្សាជំនួបសន្ទនាជាន់​ខ្ពស់ ​បើកទូលាយជំនួបប្រាស្រ័យប្រជាជន ពិសេសគឺជំនាន់វ័យក្មេងនៃប្រទេស​ទាំង​ពីរ។ លោក Trinh Dinh Dung ក៏បានស្នើអោយភាគីចិន​បង្កលក្ខណះ​ងាយស្រួលថែមទៀតសំរាប់ការដឹកជញ្ជូន​និងនាំចេញ នាំចូល មុខទំនិញពីវៀតណាម។ ភាគីទាំងពីរគប្បីបង្កើនការរួមសហការព្រំដែន និងជំរុញកិច្ច​សហប្រតិបត្តិការរវាងតំបន់ទាំងឡាយ។ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ក៏បានសម្ដែងនូវការព្រួយបារម្ភ ចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត អះអាងថាសន្តិភាពស្ថិរភាពគឺកក្តាចាំបាច់សំ​រាប់​កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីទាំងពីរត្រូវមាន​សកម្មភាពជាក់ស្ដែង ដើម្បីម្ចាស់ការបានរាល់ការខ្វែងគំនិត គ្មានសកម្មភាពបង្កភាពស្មុគ្រស្មាញ ​និងបង្កើន​សកម្មភាពជំលោះ​នៅសមុទ្រខាងកើត គោរពការព្រមព្រៀង​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងសេចក្ដី​ថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមគ្នារក្សាសន្តិភាព ​ស្ថិរភាពនៅ​លើសមុទ្រ។

រីឯ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang បានអះអាងថា៖ចិនគោរពនិងជំរុញទំនាក់ទំនងអ្នកជិតខាងប្រកបដោយមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានស្នើអោយភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងទំនុកទុកចិត្តនយោបាយ ជំរុញខ្លាំងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកិច្ច​សហប្រតិបត្តិការអំពីផលិតភាពផលិតកម្មរវាងប្រទេសទាំងពីរ អនុវត្តយ៉ាងម៉ត់ចត់ ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីបញ្ហានៅលើសមុទ្រ។ 

នាថ្ងៃទី ១៣ មិថុនា ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Li Jiheng ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ