18/10/2014 13:41 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី PHAM BINH MINH ជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូល ASEM 10

ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពនៅសន្និសីទកំពូល ASEM 10 នៅទីក្រុងមីឡាន (អ៊ីតាលី)ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​មាន​បណ្ដា​​​ជំនួបសន្ទនាទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert F.Del Rosario និង​រដ្ឋ​មន្ត្រី​ការបរទេសន័រវែ Borge Brende ។

នៅក្នុងជំនួនសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert F.Del Rosario គី​ទាំង​ពីរ​បាន​ឯភាព​អំពីបណ្ដាការខំប្រឹងប្រែងសហប្រតិបត្តិការ នាំទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ឡើង​កំរិត​ថ្មី​ ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានអះអាងថា៖ បង្កើន​កិច្ចសហប្រតិបត្តិការ​ ដើម្បី​កសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ប្រកបដោយជោគជ័យ ពង្រីកតួនាទីរបស់អាស៊ាន ជំរុញសាមគ្គីភាព សម្លេងរួមរបស់អាស៊ាន ចំពោះបណ្ដាបញ្ហាដែលទាក់ទិនដល់សន្តិភាព សន្តិសុខរួមក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសន័រវែ ភាគី​ទាំងពីរបានឯកភាព​បង្កើនកិច្ច​សហប្រតិបត្តិការ លើកទឹកចិត្តនិងបង្កលក្ខណះងាយស្រួល សំរាប់បណ្ដាអង្គភាព​អាជីវកម្ម​ន័រវែមកធ្វើអាជីវកម្ម វិនិយោគនៅវៀតណាម៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ