23/10/2014 09:19 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំ ស្ដីពីសន្តិសុខភ័ស្តុភារ IPU 132


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើអធិបតីកិច្ចប្រជុំស្ដីពីសន្តិសុខភ័ស្តុភារ IPU 132

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc អនុប្រធានគណៈកម្មការ​បញ្ជាណែនាំ​ថ្នាក់ជាតិអំពី IPU 132 បាន​ធ្វើ​អធិបតីកិច្ចប្រជុំពិភាក្សាអំពីការងារធានា​សន្តិសុខ និងភ័ស្តុភារបំរើមហាសន្និបាត អន្តរ​សភា​ពិភព​លោក IPU 132។ ​ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើគ្រប់អនុគណៈកម្មការ ត្រូវ​រៀបចំ​យ៉ាងម៉ត់ចត់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខាភិបាលសំរាប់គ្រប់ដំណាង​ចូលរួម ក៏​ដូចជាទីកន្លែងរៀបចំសកម្មភាពរបស់មហាសន្និបាត។ លោក Nguyen Xuan Phuc ក៏​បាន​សង្កត់​​ធ្ងន់ដែរ​ថា៖ ការធានាសុវត្ថិភាព សន្តិសុខ និងជោគជ័យនៃមហា​សន្និបាតលើកនេះ​នឹង​រួមចំណែក​អះអាង និងលើកកំពស់តួនាទីរបស់រដ្ឋសភា​វៀតណាម បង្ហាញពី​ស្មារតីម្ចាស់ការ​របស់​សមាជិកសកម្ម១នៃក្រុមប្រឹក្សារ​អន្តរសភាពិភពលោក មាន​ការទទួលខុស​ត្រូវចំពោះ​សហគមន៍​អន្តរជាតិ។ ទន្ទឹមនឹងនោះ នេះក៏គឺជាឱកាស​ ដើម្បីឧទ្ទេសនាម​ជាមួយមិត្តភក្តិ​អន្តរ​ជាតិ​​អំពីទឹកដី ​មនុស្ស និងវប្បធម៌ ប្រវត្តិសាស្ត្ររបស់វៀតណាម ផងដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ