07/04/2015 12:07 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ

នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៥ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន​ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវលោក Saysi Xantivong ដែលកំពុងមាន​ដំណើរ​ទស្សនកិច្ច​ការងារនៅវៀតណាម។ 

លោក Nguyen Xuan Phuc  បានស្នើរឲ្យភាគីទាំង ២ ប្រមូលផ្តុំអនុវត្តល្អល្អកិច្ចព្រមព្រៀងជាន់ ខ្ពស់ក៏ដូចជា​បណ្ដា​​កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំង ២ ។ រី​ឯខ្លួនវិញលោក Saysi Xantivong បានជូន​ដំណឹង​អំពីលទ្ធផលនៃជំនួបធ្វើការរបស់គណៈប្រតិភូឡាវនៅវៀតណាម​ ហើយអះអាងថា៖ ការផ្លាស់ប្តូ​រ​និង​ចែក​រំលែកបទពិសោធន៍លើវិស័យរដ្ឋបាលសាធារណៈរបស់ក្រសួងមហាផ្ទៃវៀតណាមមាន​ប្រយោជន៍​ជាក់​ស្តែង​រួមចំណែកយ៉ាងខ្លាំងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍ខឿនរដ្ឋបាលឡាវ៕ 

 
តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ